កុំ​បន្ត​ស្នេហា​ទៅ​មុខ​ទៀត​អី បើ​អ្នក​គ្មាន​ភាព​ជឿជាក់​លើគ្នា!

  • 2017-10-13 02:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ដែល​ល្អគឺ​ត្រូវ​តែ​មាន​ការ​ជឿជាក់ និង ការ​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ព្រោះ​វា​គឺ​ជា​ចំណង​ដ៏​រឹងមាំ​មួយ​សម្រាប់​ថែរក្សា​ស្នេហា​អ្នក​ ដូច្នេះ​ហើយ​បើ​អ្នក​គ្មាន​ភាព​ជឿជាក់​ទេ​ អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ក្នុង​ស្នេហា ហើយ​ក៏​ជា​ហេតុផល​មួយ​ដែល​អ្នក​មិន​គួរ​បន្តទៅ​មុខ​ជាមួយ​គ្នា​ទៀត​ដែរ ៖

១. មិន​ទុក​ចិត្ត​គ្នា ៖​ គ្មាន​ការ​ទុក​ចិត្ត​ហើយ​ ទោះបី​គាត់​ប្រាប់​អី​ក៏​អ្នក​មិន​ជឿ​ដែរ​ ហើយ​រឹត​តែ​មិន​ស្ដាប់​ហេតុផល​ដែល​គាត់​ខំ​បក​ស្រាយ​ប្រាប់​អ្នក បែប​នេះ​ហើយ​អ្នក​គឺ​តែង​តែ​ឈ្លោះ​គេ​ រកាំរកូស។ មិន​យូរ​មិន​ឆាប់​អ្នក​នឹង​ឈានដល់​ផ្លូវ​បំបែក ដោយ​មិន​ចាំ​បាច់​មាន​ហេតុផល​ធំអី​ទេ។

រូបតំណាង

**២. គ្មាន​អារម្មណ៍​ថាមាន​សេចក្ដី​សុខ ៖** អ្នក​សង្ស័យ​នេះ​ សង្ស័យ​នោះ​ មិន​ចេះ​ឈប់​ឈរ ហើយ​មិន​ដែល​មាន​អារម្មណ៍​សុខ​សប្បាយ​ឡើយ​ ព្រោះ​ខួរក្បាល​គិត​តែ​រឿង​ដែល​គាត់​កុហក​ គាត់​ក្បត់។ បើ​បែប​នេះ​អ្នក​គិត​ថា​អ្នក​ និង គាត់​អាច​រស់​នៅ​ដោយ​រីការាយ​ទេ? ប្រហែល​ជា​មាន​តិច​ណាស់​មែន​អត់? ដូច្នេះ​ហើយ​ទើប​វា​ជា​ហេតុផល​មួយ ដែល​អ្នក​ និង គាត់​មិន​គួរ​បន្ត​ទៀត។

៣. គ្មាន​ការ​គោរព​គ្នា ៖ ពេល​ដែល​អ្នក​មិន​ចរិត​បែប​នេះ​ហើយ​ តើ​អ្នក​ណា​ដែល​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ទៀត​នោះ​ កាន់​តែ​ធ្វើ​បែប​នេះ​អ្នក​កាន់​តែ​អស់​តម្លៃ​ក្នុង​កែវ​​ភ្នែក​គាត់។ គាត់​កាន់​តែ​ធុញ​ទ្រាន់​អ្នក​កាន់​តែ​រក​រឿង តើ​អាច​ទ្រាំ​ដល់​ពេល​ណា​ទៅ?

៤. គ្មាន​ភាព​ផ្អែម​ល្ហែម ៖ បើ​អ្នក​គិត​តែ​មាន​គំនិត​ថា​គាត់​បែប​នេះ​ គាត់​បែប​នោះ​ មិន​ស្មោះ​ត្រង់​ជាមួយ​អ្នក​ តើ​ពេល​ដែល​គាត់​នៅ​ជាមួយ​អ្នក​មាន​ភាព​រីករាយ​ទេ?​​ គ្មាន​អ្នក​ណា​ចង់​ក្បែរ​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​មួម៉ៅ​នោះ​ឡើយ។ ភាព​ផ្អែម​ល្ហែម​ក៏​លែង​មាន យូរ​ៗ​កាន់​តែ​ឆ្ងាយ​គ្នា។

រូបតំណាង

៥. ស្នេហា​អ្នក​ឆាប់​ផុយ​ស្រួយ ៖ ភាព​ជឿជាក់​គឺ​សំខាន់​ខ្លាំង​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ព្រោះ​ស្នេហា​ដែល​អាច​រីកចម្រើន​បាន​ក៏​ត្រូវ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ ហើយ​បើ​អ្នក​មិន​បាន​ជឿជាក់​គ្នា​នោះ​ទេ​ អ្នក​គួរ​តែ​ដើរ​ចេញ​ឲ្យ​ហើយ​ទៅ​ ព្រោះ​មិន​យូរ​ទេ​ស្នេហា​នេះ​ក៏​គង់​រលាយ​ដូច​គ្នា។

ដូច្នេះ​ហើយ​បើ​អ្នក​ដាក់​ចិត្ត​ថា​ស្រឡាញ់​អ្នក​ណា​ម្នាក់​ហើយ​អ្នក​ត្រូវ​តែ​ផ្ដល់​ភាព​ជឿជាក់​លើ​ស្នេហា​នោះ៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម