ហេតុ​អ្វី​បាន​ជា​ស្រី​ៗ​អាច​ខ្វះ​សង្សារ​បាន​ តែ​ខ្វះ​មិត្ត​យល់​ចិត្ត​មិន​បាន?

  • 2017-10-13 02:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អ្នក​ខ្លះ​ចេះ​បែងចែក​ពេល​វេលា​បាន​ទាំង​ពីរ តែ​ខ្លះ​ទៀត​វិញ​ជ្រើសរើស​ម្នាក់ៗ​ ដូចជា​បើ​មាន​សង្សារ​ឈប់​ដើរ​ជា​មួយ​មិត្ត​ បើ​មាន​មិត្ត​អត់​យក​សង្សារ​។ទាំង​ពីរ​ហ្នឹង​សំខាន់​ដូចគ្នា​ តែ​បើ​ឲ្យ​ជ្រើស​រើស​តែ​ម្នាក់​ សុំ​រើស​យក​មិត្ត​ស្និទ្ធ​ស្នាល​ហើយ។ មូល​ហេតុ​ច្រើន​ណាស់​ដែល​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​ដូចនេះ៖

១.គ្រាន់​តែ​ញាក់​ភ្នែក​ក៏​ដឹង​ថា​ចង់​មាន​ន័យ​អី​ហើយ

ពេល​ខ្លះ​រាប់​អាន​គ្នា​សឹង​តែ​មួយ​ជីវិត​ទៅ​ហើយ​ ដូច្នេះ​យល់​ចិត្ត​គ្នា​ស៊ី​ជម្រៅ​ណាស់​។ ដល់​ថ្នាក់​គ្រាន់​តែ​មើល​មុខ​គ្នា​ដឹង​ថា​មាន​ន័យ​យ៉ាង​ណា​ហើយ។ អត់​ដូច​សង្សារ​ទេ​ដែល​ពេល​ខ្លះ​មិន​សូវ​យល់​ចិត្ត​ ហើយ​ចូល​ចិត្ត​ធ្វើ​អី​ផ្ទុយ​ពី​ការ​រំពឹង​ទុក។​

២.ស្លៀក​ពាក់​មិច​ក៏​មិន​ចេះ​ទាស់

មិត្ត​ស្និទ្ធ​ស្នាល​ទោះ​អ្នក​ពាក់​អាវ​រហែក​ចេញ​ក្រៅ​ក៏​ពួក​គេ​នៅ​តែ​ដើរ​កៀក​ករ​អ្នក​ដែរ។ ពួក​គេ​មិន​រអ៊ូ​ឬ ទើស​ទាល់​ទាក់ទង​នឹង​ការ​តែង​ខ្លួន​ ទម្ងន់​អ្នក​ទេ សំខាន់​ពួក​គេ​ទទួល​យក​រាល់​អ្វី​ដែល​អ្នក​មាន។​

៣.មិន​ចាំ​បាច់​ខ្លាច​ចិត្ត

មិន​ថា​សំដី​ធ្ងន់​ស្រាល​អី​ទេ​ នៅ​ជា​មួយ​មិត្ត​ជិតស្និទ្ធ​ អ្នក​អាច​និយាយ​ត្រង់​ទៅ​ត្រង់​មក​។ ចង់​ស្ដីឲ្យ ស្ដី​ឲ្យ​ភ្លាម ចង់​ថា​ឲ្យ ថា​ឲ្យ​មិន​ចាំ​បាច់​បង្វែង​អត្ថន័យ និង​រៀប​ឫក​ដូច​នៅ​ជិត​សង្សារ​ទេ ពួក​គេ​ច្បាស់​ណាស់​ថា​មិន​ខិង​នឹង​អ្នក​ឡើយ។

៤.បារម្ភ​ពី​យើង​ដូច​សាច់​ញាតិ​យើង

បើ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​មិន​ថា​យើង​ទៅ​ដល់​ណា​ទេ​ មាន​តែ​ពូក​គេ​និង​ទេ​ដឹង​ពី​រឿង​នេះ ហើយ​ខល​សួរ​ពី​សុខ​ទុក្ខ​មិន​ឈប់។

៥.​ចូល​រួម​ញ៉ាំ​ត្រាវ​ជា​មួយ​គ្នា

មិន​ដូច​សង្សារ​ដែល​តែង​ហាម​ខិង​យើង​ពេល​និយាយ​ដើម​គេ តែ​មិត្ត​ស្និទ្ធស្នាល​វិញ​មិន​ស្អប់​ហើយ​ចូល​រួម​និយាយ​ដើម​សត្រូវ​របស់​យើង​នោះ​ជា​មិន​ខាន។ បើ​មាន​គេ​វាយ​ គឺ​មិត្ត​ជិត​ស្និទ្ធ​ហ្នឹង​ឯង​ត្រូវ​រងគ្រោះ​ដែរ ដោយសារ​ភាព​​ស្មោះ​ត្រង់។​

មិន​ថា​ល្អ​ឬ​អាក្រក់​ទេ​ ពួក​គេ​តែងតែ​នៅ​ក្បែរ​អ្នក​ ហើយ​ផ្ដល់​កម្លាំង​ចិត្ត​អោយ​អ្នក​ជានិច្ច៕

ចុចអាន៖មិន​បាច់​ឆ្ងល់​ឡើយពេល​ឮ​គេ​និយាយ​ដើម​ក្រោយ​ខ្នង ព្រោះ​អ្នក​មាន​ ៩ ចំណុច​នេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖​ Pencharm