តិចនិក​រើសពណ៌សំលៀកបំពាក់ឱ្យត្រូវជាមួយសម្បុរស្បែក

  • 2017-10-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មិន​តិច​នាក់​អ្នក​ដែល​ខ្វល់​ខ្វាយ​ពី​ការ​រើស​សំលៀកបំពាក់​ ដើម្បី​ឱ្យ​សាក​សម​ជាមួយ​ពណ៌​សម្បុរ​របស់​ខ្លួន​។ ថ្ងៃ​នេះ ​កញ្ញា ​នឹង​ប្រាប់​ពី​របៀប​រើស​ពណ៌​សំលៀក​បំពាក់​ដោយ​តម្រូវ​តាម​សម្បុរ​ស្បែក​របស់​មិត្ត​នារី​យើង​៖

១.សម្បុរ​ស្រអែម​៖ នារី​ដែល​សម្បុរ​នេះ​មិន​សូវ​រើស​ពណ៌​សំលៀកបំពាក់​ប៉ុន្មាន​ទេ ​អាច​ពាក់​បាន​ស្ទើរ​តែ​គ្រប់​ពណ៌ ​ជា​ពិសេស​គឺ​ពណ៌​ខ្ចី​ៗ​។ ប៉ុន្តែ​គួរ​ជៀស​វាង​ពណ៌​ក្រមៅ ​ដូច​ជា ​ខ្មៅ ​ប្រផេះ និងបៃតង​ចាស់​ជា​ដើម​។

២. សម្បុរ​សណ្តែក​បាយ​៖ ពណ៌​ដែល​សក្ដិសម​គឺ​ពណ៌​ដែល​ដិត ​ដូច​ជា​ពណ៌​ទឹក​ប៊ិច ​ឬ​បៃតង​ចាស់​ជា​ដើម​។ ពណ៌​ដែល​គួរ​ជៀស​វាង​ គឺ​ពណ៌​ខ្មៅ ​ឬ​ប្រផេះ​។

៣. សម្បុរ​ស​៖ សម្បុរ​ស​នេះមិន​​ពិបាក​រើស​ពណ៌​សំលៀកបំពាក់ទេ អាច​ជ្រើស​បាន​ពណ៌​ណា​ដែល​មិន​ក្រមៅ​ឬ​ខ្ចី​ពេក​​កាន់​តែ​ស្អាត។ ពណ៌​ដែល​គួរ​ជៀស​វាង​គឺ​ពណ៌​ទឹក​ប្រាក់ ​ឬ​ពណ៌​ស្រាល​ៗ​៕

ចុចអាន៖Style សំលៀកបំពាក់​ដែល​មិន​ចេះ​ហួស​សម័យ ស្រី​ៗ​ត្រូវ​តែ​មាន

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម