ស្រី​ៗ​ទោះ​រឹងមាំ​ប៉ុណ្ណា ក៏​​ត្រូវការ​មនុស្ស ៦ ប្រភេទ​នេះ​នៅ​ពីក្រោយ​ខ្នង​ដែរ!

  • 2017-10-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ខ្លះ​គិត​ថា​មាន​ភាព​រឹងមាំ​មាន​ន័យ​ថា​ឯករាជ្យ និង​មិន​ត្រូវការ​ម្នាក់​ពឹង​ពាក់​លើ​អ្នក​ដទៃ។ តែ​នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ ទោះ​ជា​ខ្លាំង​ប៉ុណ្ណា​ក៏​ស្ត្រី​ត្រូវការ​រក្សា​មនុស្ស ៦ ប្រភេទ​នេះ​ឲ្យ​នៅ​ក្បែរ​ខ្លួន​ដែរ ដើម្បី​ត្រៀម​ទុក​ជា​ជំនួស​ដ៏​សំខាន់ ក្នុង​ពេល​មាន​ឧបសគ្គ​ធំ៖

១.នរណា​ម្នាក់​ដែល​ជឿ​លើ​នាង

មនុស្ស​ស្ត្រី​ខ្លាំង​បំផុត​ក៏​ត្រូវការ​អ្នក​គាំទ្រ​ដែរ។ មិនមែន​ដោយ​សារ​តែ​នាង​មិន​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​កិច្ចការ​​នោះ​បាន​ទេ ប៉ុន្តែ​មនុស្ស​ស្រី​ត្រូវការ​នរណា​ម្នាក់ជឿជាក់លើ​ខ្លួន ដើម្បី​ធ្វើឲ្យ​នាង​កាន់តែ​ខំប្រឹង​ឲ្យ​រឹតតែ​ល្អ។

រូបតំណាង

**២.អ្នក​ដែល​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​មិន​ឯកា**

ជា​នរណា​ក៏​បាន​ដែរ​មិន​ថា​ប្ដី មិត្តភ័ក្ដិ​បុរស​ៗ មិត្តភ័ក្ដិ​ស្រី​ៗ​ឡើយ ឲ្យតែ​ជួយ​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​ផ្លូវ​ដែល​ដើរ​នោះ មិនមែន​ដើរ​ម្នាក់ឯង​ឡើយ។ ក្នុង​ន័យ​នេះ​មិនមែន​មាន​ន័យ​ថា​នាង​ខ្លាច​ឡើយ តែ​មាន​មនុស្ស​កំដរ​ដើរ​ផ្លូវ​រួម​គ្នា។

៣.នរណា​ដែល​អាច​នាំ​នាង​ត្រឡប់​មក​រក​ភាព​ពិតប្រាកដ

នាង​ត្រូវការ​យ៉ាងហោចណាស់​មិត្តភ័ក្ដិ​ម្នាក់ ដើម្បី​រក្សា​ជំហរ​របស់​នាង។ មិត្តភ័ក្ដិ​ម្នាក់​នោះ​អាច​រំឭក​នាង​ថា អ្វី​ដែល​កំពុង​ធ្វើ​នោះ​គឺជា​ការ​ស្រមៃ​ប៉ុណ្ណោះ ហើយ​អាច​ទាញ​នាង​ចេញ​ពី​ពិភព​រវើរវើយ​បាន។

៤.មនុស្ស​ម្នាក់​ដែល​មាន​ភាព​ស្មោះត្រង់ ១០០ ភាគរយ

ស្ត្រី​រឹងមាំ​គ្រប់រូប​ត្រូវការ​នរណា​ម្នាក់​ដែល​នាង​អាច​ប្រាប់​នាង​ពី​ការពិត មិនមែន​និយាយ​ល្អ ឬ​ឯកភាព​គ្រប់​រឿង​នៅ​នឹង​មុខ។ តែ​ក្រោយ​ខ្នង​ដើរ​និយាយ​ដើម​ដូច​ព្យុះ​នោះ​ទេ។

៥.អ្នក​ដែល​អាច​បែងចែក​ពេល​រីករាយ​ដល់​នាង

មនុស្ស​ស្រី​មិន​ថា​ក្លាហាន​រឹងមាំ​ដល់​កម្រិត​ណា​ទេ នាង​តែង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​បែងចែក​ភាព​សប្បាយ​រីករាយ​របស់​គេ ឲ្យ​ទៅ​នាង​ខ្លះ។មិនមែន​បណ្ដោយ​ឲ្យ​នាង​នៅ​តស៊ូ ឬ​ប្រឈម​មុខ​នឹង​បញ្ហា​ម្នាក់ឯង​គ្មាន​ស្គាល់​អ្វី​ហៅថា​ការ​សប្បាយ។

រូបតំណាង

៦.នាង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​ក្លាយ​ជា​នាង

ក្នុង​ពេល​តែ​មួយ​​រវល់​នឹង​ការងារ​ពីរ​ផ្សេង​គ្នា ដូចនេះ​ទោះ​មនុស្ស​ស្រី​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​បែង​ភាគ​បាន​ឡើយ។ បែប​នេះ​នាង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​ក្លាយ​ជា​នាង​បាន ទៅ​ដោះស្រាយ​បញ្ហា​មួយ​ទៀត​បាន​ដោយ​ជោគជ័យ៕

ចុចអាន៖ជោគជ័យ​នឹង​រត់មកតាមក្រោយ បើ​អ្នក​​ធ្វើ​បាន​៤​ចំណុច​នេះ

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម