មនុស្ស​ប្រុស​ផ្លាស់​ប្ដូរ​១៨០​ដឺក្រេ​ ពេល​អស់​ចិត្ត​ចង់​បែក តែង​មាន​សញ្ញា​៧​​នេះ

  • 2017-10-12 09:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ជួប​គង់​មាន​បែក​ តែ​បើ​មិន​មាន​អ្នក​ទី​៣​ទេ ក៏​មិន​ផ្លាស់​ប្ដូរ​១៨០​ដឺក្រេ​ ដូច្នេះ​ដែរ​។ មិន​ថា​មនុស្ស​ស្រី​ស្អាត​ឬ​ឆ្លាត​ប៉ុន​ណា​ទេ​ តែ​ឲ្យ​តែ​បាន​សង្សារ​មាន​ចិត្ត​មិន​ទៀង​ត្រង់​ គឺ​ពិបាក​បន្ត​ទៅ​មុខ​ទៀត​ណាស់។​ ដូច្នេះ​ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​សង្កេត​មើល​ថា​គេ​ ចង់​ដោះ​ដៃ​មែន​ឬ​យ៉ាង​ណា ព្រោះ​បើ​យ៉ាង​ម៉េច​ៗទៅ​អ្នក​អាច​កាត់​ចិត្ត​ហើយ​សុំ​គេ​ចែក​ផ្លូវ​ឲ្យ​បាន​មុន។

១. ជាប់​រវល់

គេ​តែង​តែ​ពាក្យ​ថា​ជាប់​រវល់​ នៅ​ពេល​អ្នក​ហៅ​គេ​ចេញ​ក្រៅ​ ឬ​ជួប​គ្នា​នៅ​កន្លែង​ណា​មួយ។​

២.អ្នក​ខុស​ទាំង​អស់​

គេ​និង​ចោទ​អ្នក​ជា​អ្នក​ខុស​គ្រប់​រឿង​ តាំង​ពី​រឿង​ពី​មុន​ គេ​និង​សើ​រើ​មក​វិញ​ទាំង​អស់​។ ហើយ​គេ​និង​ចាប់​កំហុស​អ្នក​មិន​ចេះ​ចប់​ សូម្បី​កំហុស​តូច​តាច​។ទាំង​តែ​កាល​ពី​មុន​ គេ​មិន​ដែល​និយាយ​អ្វី​សោះ។​​

៣.​ពី​មុន​ផ្អែម​ឥលូវ​ល្វីង

កាល​ពី​មុន​ គ្រប់​រូប​ភាព​របស់​អ្នក​គឺ​គួរ​ឲ្យ​ស្រលាញ់​ តែ​ដល់​ពេល​បែក​ឆ្វេង​គេ​យល់​ថា​រឿង​ទាំង​នោះ​គួរ​ឲ្យ​រំខាន​ ដូចជា​ សើច​លឺ​ ស្ងាប​លឺ​ ឬ​ញ៉ាំ​ច្រើន​ ជា​ដើម​។​

៤.​ បាត់​អស់​ខល​ឬ​SMS

ខុស​ពី​ពេល​មុន​ គេ​ស្ងាត់​ចម្លែក​ដោយ​មួយ​ព្រឹក​ទល់​ល្ងាច​ មួយ​ថ្ងៃ​ទល់​មួយ​ថ្ងៃ​ អាទិត្យ​ទល់​អាទិត្យ​ គេ​មិន​ដែល​ខល​ឬ​ឆាត​ មក​រក​យើង​ផង​។ ខុស​កាល​គ្រា​មុន​បាត់​មួយ​នាទី​មិន​បាន។​

៥.​ លេង​សូវ​ខ្វល់​ខ្វាយ​

ទោះ​អ្នក​មាន​អ្នក​ថ្មី​មក​ញ៉ែងញ៉ង​ ក៏​គេ​លែង​អើ​ពើ​ទៀត​ដែរ​។ គេ​និង​បើក​ភ្លើង​ខៀវ​ឲ្យ​យ៉ាង​លឿន។​

៦.​ ពឹង​លែង​បាន​

កាល​ពី​មុន​ចេះ​ថ្នាក់​ថ្នម​ណាស់​ ស្អី​ក៏​​មិន​អោយ​ធ្វើ​ដែរ​ ព្រោះ​ខ្លាច​យើង​ហត់​។ តែ​ពេល​គេ​អស់​ចិត្ត​គេ​នឹង​ចេញ​ចរិត​មួម៉ៅ​ពេល​យើង​ពឹង​ពាក់​អី​ម្ដងៗ។​

៧.​ គេ​កុហក​

គេ​ចាប់​ផ្ដើម​និយាយ​កុហក​និង​និយាយ​ផ្ទុយ​ពី​ការ​អនុវត្តន៍​ ដូចជា៖​ "បង​ចូល​គេង​ហើយ​" តែ​ការ​ពិត​ គេ​ចូល​ក្លឹប​ និង​Check in​ ក្នុង​ហ្វេសប៊ុក​ជា​មួយ​មិត្តភ័ក្ដិ​ ធ្វើ​ព្រងើយ ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រូល៖Pencharm​

អត្ថបទពេញនិយម