បវរកញ្ញា​ហៃទី​ត្រូវ​ដើរ​ខ្ចី​លុយ​គេ​ដើម្បី​មក​ប្រលង Miss Grand នៅ​វៀតណាម

  • 2017-10-12 03:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​ក្នុង​គ្រួសារ​កូន​អ្នក​ក្រ មាន​ម្ដាយ​កំពុង​កើត​ជំងឺ​មហារីក បវរកញ្ញា​មក​ពី​ប្រទេស​ហៃទី​ត្រូវ​ដើរ​ខ្ចី​លុយ​គេ​ដើម្បី​មក​ប្រកួត​ក្នុង​កម្មវិធី Miss Grand International ឆ្នាំ​២០១៧។

កាល​ពី​ពេល​ថ្មី​ៗ​នេះ រឿង​រ៉ាវ​របស់​បវរកញ្ញា Jennifer Alexis បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​វៀតណាម​ក្រោយ​ពេល​អ្នក​កាសែត​ម្នាក់​ទម្លាយ​ថា ដើម្បី​មាន​សោហ៊ុយ​មក​ប្រលង​ក្នុង​កម្មវិធី Miss Grand International ស្រី​ស្អាត​រូប​នេះ​ត្រូវ​ដើរ​ខ្ចី​លុយ​គេ​ត្បិត​ខ្លួន​មិន​មាន​លុយ​ដូច​បវរកញ្ញា​មក​ពី​ប្រទេស​ដទៃ​ឡើយ។

មិន​ត្រឹម​តែ​កើត​ក្នុង​គ្រួសារ​មិន​ធូរធារ​នោះ​ទេ នៅ​ពេល​នេះ ម្ដាយ​របស់​តំណាង​មក​ពី​ហៃទី​ក៏​កំពុង​មាន​ជំងឺ​មហារីក​ទៀត ដែល​ធ្វើ​ឲ្យ​ក្ដី​សុបិន​ចង់​ក្លាយ​ជា​បវរកញ្ញា​របស់​នាង​កាន់​តែ​ធំ​ជាង​ពេល​ណា​ទាំង​អស់ ដើម្បី​រកប្រាក់​មក​ជួយ​ផ្គត់ផ្គង់​គ្រួសារ។

ទោះ​បី​ជា​កំពុង​លំបាក​យ៉ាង​ណា​ក្ដី តែ Jennifer បាន​ឲ្យ​ដឹង​ថា​ម្ដាយ​នាង​តែង​លើក​ទឹក​ចិត្ត​កូន​ស្រី​ជា​និច្ច​ដោយ​ការ​ទូរសព្ទ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​នាង​រាល់​ថ្ងៃ៕

ចុចអាន៖ ជួយ​បោះ​ឆ្នោត​បន្ត! Miss Grand កម្ពុជា​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​តារាង Top 10 នៅ​ឡើយ​ទេ!

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម