ស្លៀកពាក់​យ៉ាង​ណា​មើល​ទៅ​ស្អាត ទាក់ចិត្ត​សង្សារ​ឲ្យ​ស្រលាញ់​ដក​ចិត្ត​មិន​រួច?

  • 2017-10-12 03:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មនុស្ស​ស្រី​ស្រលាញ់​ប្រុស​ណា​ម្នាក់​ហើយ នាង​តែង​គិត​រក​គ្រប់​វិធី​ដើម្បី​ទាក់ទាញ​ចិត្ត​គេ។ មិន​ថា​រៀប​ឥរិយាបថ ឬ​សម្ដី​សំដៅ ជា​ពិសេស​ការ​តុបតែង​ខ្លួន​តែ​ម្ដង គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​សរសើរ​និង​ស្រលាញ់​នាង​ខ្លាំង​ឡើង។ ខាង​ក្រោម​នេះ​ជា​របៀប​រៀបចំ​ខ្លួន​មើល​ទៅ​ ទាក់ទាញ​គាប់​ភ្នែក​បុរស។

១.ស្លៀក​ឲ្យ​សមស្រប​តាម​ឱកាស

កុំ​គិត​ថា​មនុស្ស​ប្រុស​គេ​មិន​ដឹង​អី​ គ្រាន់​តែ​គេ​មិន​ហ៊ាន​និយាយ​ឲ្យ​ចំ​តែ​ប៉ុណ្ណោះ។ ស្រីៗ​ខ្លះ​ចូល​ចិត្ត​ស្លៀកពាក់​តាម​តែ​ខ្លួន​ចូលចិត្ត​ដូចជា​ ពាក់​ខោអាវ​រលុង​នៅ​ផ្ទះ​ ចេញ​ទៅ​ក្រៅ​ជួប​គេ​។ ជូន​កាល​អត់​ផាត់​​មុខ​សក់​រញ៉េរញ៉ៃ​ទៀត អាង​ថា​គេ​ស៊ាំ​ជាមួយ​រូបរាង​នេះ​ហើយ​។ ខ្លះ​ទៀត​ទៅ​ញាំ​អី​ជុំ​ ម៉ាក់ប៉ា​គេ​ទេ​ តែ​ស្លៀក​ពាក់​ផាត់​មុខ​ដូច​ចូល​ក្លឹប។ កុំ​ធ្វើ​អញ្ចឹង​អី​ជួនកាល​ នេះ​ក៏​ជា​ហេតុ​ផល​ដែល​រុញ​ឲ្យ​គេ​មើល​អ្នក​ផ្សេង​ដែរ។ គួរ​ស្លៀកពាក់​បែប​ណា​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​ទៅ​ញ៉ាំ​ការ ដើរលេង ទៅ​ធ្វើ​បុណ្យ​ទាន គឺ​បែងចែក​ឲ្យ​ដាច់។

រូបតំណាង

**២.ចេះ​សង្កេត​មើល​ថា​គេ​ចូល​ចិត្ត​របៀប​ណា**

ចំណូល​ចិត្ត​មនុស្ស​ប្រុស​មិន​ដូច​គ្នា​ទេ​ ខ្លះ​ចូល​ចិត្ត​ការ​ស្លៀកពាក់​សុភាព​ ខ្លះ​ទៀត​ចូល​ចិត្ត​​លេង​ខ្លួន​បែប​ស្ទាវ​បន្តិច។ ការ​ស្លៀកពាក់​ត្រូវ​ចំណូល​ចិត្ត ហើយ​ត្រូវ​នឹង​ style របស់​គេ​ដែរ ​ធ្វើ​ឲ្យ​សង្សារកាន់​តែ​ស្រលាញ់​អ្នក​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

រូបតំណាង

៣.ពណ៌​ដែល​អាច​ទាក់​ភ្នែក​បុរស

ត្រូវ​ចេះ​រើស​ពណ៌ និង​ស្ទីល​ខោ​អាវ ដើម្បី​មើល​ទៅ​លេចធ្លោ ហើយ​ទាក់​ទាញ។ គួរ​ជ្រើស​រើស​ពណ៌​ក្រហម ស ផ្កាឈូក​ខ្ចី​ ឬ​ពណ៌​ខ្មៅ ព្រោះ​ពណ៌​ទាំង​នេះ​អាច​ឲ្យ​អ្នក​បង្ហាញ​ពី​ភាព​ជា​នារី។ មួយ​វិញ​ទៀត​គួរ​ជ្រើសរើស​សំលៀក​បំពាក់​ណា​ដែល​ចេញ​រាង​បន្តិច​ ដូចជា៖ រ៉ូប​ខ្លី​ត្រឹម​ជង្គង់ រឹប​ចង្កេះ ឬ​ក៏​ ខោ​ខោវប៊យ អាវ​យឺត​រឹប​រាង​ជាដើម។

សូម​កុំ​ភ្លេច​ថា​ស្នាម​ញញឹម​និង​ភាព​ទន់​ភ្លន់​ខ្លាំង​ជាង​អ្វីៗ​ទាំង​អស់​ ដែល​អាច​ចងចិត្ត​គេ​ជាប់។ ដូចនេះ​អ្នក​គួរ​ញញឹម​ឲ្យ​បាន​ច្រើន​ពេល​នៅ​ក្បែរ​គេ៕

ចុចអាន៖នារី​ជើង​វែង​ៗ ស្លៀក​ពាក់​បែប​នេះ រឹតតែ​ស្អាត​លើស​ដើម

ប្រភព៖ Whowhatwear ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម