មិន​បាច់​ឆ្ងល់​ឡើយពេល​ឮ​គេ​និយាយ​ដើម​ក្រោយ​ខ្នង ព្រោះ​អ្នក​មាន​ ៩ ចំណុច​នេះ

  • 2017-10-11 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​មនុស្ស​ម្នាក់​តែង​មាន​អ្នក​ផ្សេង​លួច​ច្រណែន ព្រោះ​តែ​មាន​ចំណុច​​អ្វី​មួយ​ពិសេស​ជាង ទើប​គេ​ធ្វើ​បែប​នេះ​ដាក់។ មូលហេតុ ៧ ខាងក្រោម​បញ្ជាក់​ពី​មូលហេតុ​ដែល​អ្នក​ដទៃ​ច្រណែន និង​និយាយ​ដើម​យើង​ក្រោយ​ខ្នង៖

.ភាព​ក្លាហាន​ដែល​ហ៊ាន​ធ្វើ​អ្វី​តាំង​ប្រថុយ ហើយ​អ្នក​មិន​ហ៊ាន​ធ្វើ​ពិត​និយាយ​ថា ជោរ ឬ​ជា​ការ​ការងារ​កំប៉ិកកំប៉ុក។

.មូលហេតុ​ដែល​ធ្វើឲ្យ​គេ​ច្រណែន ព្រោះ​អ្នក​ស្រស់​ស្អាត និង​មាន​ភាព​ឈ្លាសវៃ​ជាង។

.ក៏​មាន​អ្នក​ខ្លះ​ស្អាត ទៅ​និយាយ​ដើម និង​ច្រណែន​ឈ្នានីស​អ្នក​មិន​ស្អាត​ដែរ ក៏​ព្រោះ​តែ​អ្នក​មិន​ស្អាត​ជា​មនុស្ស​ទៀងត្រង់ និង​មាន​គេ​ស្រលាញ់​ចូលចិត្ត​ច្រើន​ជាង។

.អាច​មក​ពី​អ្នក​មាន​គំនិត ​creative និង​យល់​ការ​ជាង​អ្នក​ដទៃ ទើប​គេ​កើត​មាន​គំនិត​មិន​ល្អ​ដាក់។

.មនុស្ស​ខ្លះ​ចូលចិត្ត​ជួយ​ដោះស្រាយ​បញ្ហា ឬ​ជួយ​ការងារ​អ្នក​ដទៃ ហើយ​ធ្វើឲ្យ​​មនុស្ស​ជាច្រើន​កោតសរសើរ ទើប​អ្នក​មួយ​ចំនួន​តូច​ទើស​នឹង​អ្នក​គ្រប់​យ៉ាង។

.ពេល​ខ្លះ​មកពី​អ្នក​ល្អ​គ្មាន​កន្លែង​ទាស់​ពេក ក៏​ធ្វើឲ្យ​មនុស្ស​ដែល​គ្មាន​សំណាង​ក្នុង​ជីវិត​មួយ​ចំនួន ខឹង និង​ស្អប់​អ្នក​ដែរ។

.មាន​បេះដូង​ដែល​ពោរពេញ​ដោយ​ភាព​សណ្ដ​ប្រោស​ប្រណី​ដល់​ជន​ដទៃ ទើប​ធ្វើឲ្យ​មនុស្ស​មាន​ចិត្ត​ចង្អៀតចង្អល់​ជ្រេញ​ឫក។

.អ្នក​ដែល​ច្រណែន ហើយ​ដើរ​និយាយ​មិន​ល្អ​ពី​អ្នក ព្រោះ​តែ​គេ​គ្មាន​នរណា​ចាប់អារម្មណ៍​ដូច​ជា​អ្នក​ឡើយ។

.មាន​ជំ​ជឿ​ចិត្ត​លើ​ខ្លួន​ឯង និង​ហ៊ាន​ពើង​ទ្រូង​ទៅ​មុខ​ដោយ​មិន​រុញរា ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ផ្សេង​មិន​ចូលចិត្ត​ដែរ។

ពេល​ខ្លះ​ទៀត​ក៏​អាច​មកពី​ខ្លួន​អ្នក​ដែរ ធ្វើអ្វី​មួយ​មិន​សមរម្យ ជា​របៀប​អួតអាង និង​សម្ញែង​ឲ្យ​គេ​ឃើញ​ពី​ភាព​ឡូយឆាយ ក៏​ជា​មូលហេតុ​ធ្វើឲ្យ​គេ​រិះគន់​ដែរ។ ចងចាំ​ថា​ទោះ​ជា​គេ​និយាយ​ដើម​យ៉ាង​ណា ក៏​មិន​បាច់​តបត​ដែរ ព្រោះ​ពេល​ណា​មួយ​គេ​នឹង​ហត់ ហើយ​ឈប់​ដោយ​ខ្លួនឯង៕

ចុចអាន៖ចង់​ក្លាយ​ជា​មនុស្ស Single ដ៏​មាន​ន័យ ត្រូវ​រៀន​ពី ៦ ចំណុច​នេះ​ឲ្យ​ច្បាស់

ប្រភព៖ thetalko ប្រែ​សម្រួល៖ ទ្រី រ៉ាវី