សញ្ញា៤​យ៉ាង​​បញ្ជាក់​ថា​អ្នក​​អាច​នឹង​​ត្រូវ​អត់​គូ​មួយ​ជីវិត

  • 2017-10-11 07:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​ច្រើន​ហើយ​នៅ​តែ​មិន​ទាន់​មាន​គូ​ទៀត​មែន​ទេ?​ តើ​អ្នក ពិត​ជា​ចូលចិត្ត​ជីវិត​ឯករាជ្យ រស់​នៅ​គ្មាន​ទុក្ខ​កង្វល់ ដោយ​មិន​ចាប់​អារម្មណ៍​ពី​រឿង​ស្នេហា ឬ​ជីវិត​អាពាហ៍ពិពាហ៍​ទេ មែន​ទេ? ពេល​ខ្លះ ការ​រស់​នៅ​ម្នាក់​ឯង មិន​មែន​មក​ពី​អ្នក​គ្មាន ជម្រើស​ទេ តែ​វា​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​សញ្ញា៤​យ៉ាង​ដែល​អាច​អោយ​អ្នក​ដឹង​ប្រាកដ ថា​អ្នក​នឹង​ត្រូវ​នៅ​លីវ​ ដោយ​រស់​នៅ​ម្នាក់​ឯង​អស់​មួយ​ជីវិត។

១. អ្នក​ក្លាយ​ជា​មនុស្ស​មិន​ចេះ​ខ្វល់ខ្វាយ

អ្នក​ពេញ​ចិត្ត ចំពោះ​របៀប​រស់​នៅ​របស់​អ្នក។ អ្នក​មាន​ពេលវេលា​ជា​របស់​ខ្លួន​ឯង ធ្វើ​រឿង​ដែល​ខ្លួន​ចូល​ចិត្ត ទៅ​ណា​មក​ណា​ក៏​មិន​បាច់​សុំ ឬ​សួរ​នាំ​អ្នក​ណា។ ពិសេស​ជាង​នេះ​ទៀត មិន​បាច់​ព្យាយាម តុបតែង​ខ្លួន ឬ​ក៏​ស្លៀក​ពាក់ ស្អាត​ៗ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា​ឡើយ។

២. គ្មាន​ថ្ងៃ​ពិសេស​អ្វី​ទាំងអស់

អ្នក​មិន​មាន​អារម្មណ៍​រំភើប​ចំពោះ ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ឬ​ក៏​បុណ្យ​ណូអែល​អ្វី​ឡើយ ព្រោះ​អ្នក​ដឹង​ច្បាស់​ថា នឹង​មិន​មាន​រឿង​អ្វី​ពិសេស កើត​ឡើង​ចំពោះ​អ្នក។ សម្រាប់​ក្មេងៗ​វា​ជា​រឿង​រំភើប​រំជើប​រំជួល តែ​សម្រាប់​អ្នក​វា​ជា​ការ​ខ្ជះខ្ជាយ​លុយ​កាក់​ និង​ពេល​វេលា។

៣. ជួប​មនុស្ស​ដដែលៗ

អ្នក​ចាប់​ផ្តើម​មិន​ចូលចិត្ត​ស្គាល់​មនុស្ស​ថ្មីៗ មិន​ចង់​ចូលរួម​ពិធី​ជប់លៀង ចង់​នៅ​តែ​ផ្ទះ ស្ដាប់​ភ្លេង​ម្នាក់​ឯង រឺ​អាន​សៀវភៅ​ដែល​អ្នក​ចូលចិត្ត។ អ្នក​ជួប​តែ​មិត្តភ័ក្ដិ និង​មិត្ត​រួម​ការងារ​ដដែលៗ ជា​រៀង​រាល់​ថ្ងៃ។

៤. អ្នក​ចាប់​ផ្តើម​ស្រឡាញ់​សត្វ​ចិញ្ចឹម​របស់​អ្នក​ខ្លាំង

អ្នក​ប្រហែល​ជា​ជ្រើសរើស​ការ​ប្រលែង​លេង​ជាមួយ​កូន​ឆ្កែ ឬ​ឆ្មា​ដែល​ជា​សំណព្វ​ចិត្ត​របស់​អ្នក ជាជាង​ការ​ទៅ​ក្រៅ​ជួប រឺ​ស្គាល់​មនុស្ស​ថ្មីៗ នៅ​ក្លឹប​កម្សាន្ត រឺ​ដោយ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ។

ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក​មិន​ចង់​នៅ​លីវ រស់​នៅ​កណ្ដោច​កណ្ដែង​ម្នាក់ឯង​ជា​រៀង​រហូត​ទេ អ្នក​គួរ​តែ រៀន​បើក​ចិត្ត​អោយ​ទូលាយ និង​ព្យាយាម​ស្គាល់​មនុស្ស​ថ្មីៗ​ឲ្យ​បាន​ច្រើន ទើប​ជា​ការ​ប្រសើរ ៕

 

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម