ត្រលប់​មើល​វីដេអូ​​មង្គលការ​ដែល​ចំណាយ​៩លាន​ដុល្លារ របស់ Pinky Savika មុន​ធ្លាយ​ដំណឹង​បែកបាក់

  • 2017-10-11 04:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​លេចឮ​ពី​ការ​បែកបាក់​របស់​តារា​សម្ដែង​ថៃ Pinky Savika និង​ស្វាមី​ជា​មហាសេដ្ឋី​នៅ​ផាតាយ៉ា កំពុង​តែ​ល្បី​សុសសាយ​ពេញ​សារព័ត៌មាន​ថៃ​ទាំង​អស់ ខណៈ​គេ​លែង​ឃើញ​​​​​​តួ​ឯក​​ស្រី​រូប​នេះ​​ពាក់​​ចិញ្ចៀន​រៀបការ​ដែល​នាង​តែងតែ​ពាក់​ជា​ប្រចាំ ព្រម​ទាំង​ទទួល​បាន​ដំណឹង​ពី​ប្រភព​ជិតស្និទ្ធ ថា​ Pinky បាន​វេច​បង្វេច​ចុះចេញ​ពី​ផ្ទះ​ស្វាមី​របស់​ខ្លួន​មួយ​រយៈ​ហើយ។ យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ផ្ទាល់​មាត់​ពី តួ​ឯក​ស្រី​រឿង “ទាសករ​ស្នេហ៍” រូប​នេះ​នៅ​ឡើយ​ទេ អំពី​ព័ត៌មាន​លេចឮ​ទាំង​អស់​នេះ។

ឥលូវ​នេះ​យើង​ក្រឡេក​មក​មើល​វីដេអូ​ពី​មង្គលការ​របស់ Pinky Savika និង​ស្វាមី Petch Ith កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​មង្គលការ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​​ចំណាយ​ប្រាក់​អស់ ៣០០លាន​បាត ស្មើ​នឹង​ជិត ៩លាន​ដុល្លារ។ ទស្សនា​​ហើយគេ​​​ស្ទើរ​តែ​មិន​ជឿ​សោះឡើយ ថា​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា ក្រោយ​រៀបការ​បី​ឆ្នាំ ៕

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម