តោះ​! មក​មើល​រ៉ូប​ «នាងពស់ក្រហម» ​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍ ” មាន​តម្លៃជិត ១ ពាន់​ដុល្លារ

  • 2017-10-10 06:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍” ភាគ ៣១ កាលពី​សប្ដាហ៍​មុន​​ ​បាន​​បរិយាយ​ពី​ម្ចាស់​ជយលាភី​ស្នាដៃ​ច្នៃ​ម៉ូដក្នុង​ «រាត្រីម៉ូដសូត្រ»។ ក្នុង​វគ្គ​នោះ​ដែរ ទស្សនិកជន​​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​រ៉ូប​ពណ៌​ក្រហម​ដ៏​ស្រស់​ស្អាត​ ដែល​ឈ្នះ​ក្នុង​កម្មវិធី និង​ចង់​ដឹង​ពី​ឈុត​ដ៏​អស្ចារ្យ​។ ដោយរ៉ូប​ក្នុង​រឿង​ភាគ​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​កំពុង​ចាក​ផ្សាយ​នៅ CTN នោះ មាន​ឈ្មោះ​ថា «នាង​ពស់​ក្រហម» ហើយ​ក្នុង​រឿង​ ជា​ស្នាដៃ​ក្មេង​ស្រី​ពិការ​មក​ពី​ខេត្ត​សៀមរាប។ ចង់​ដឹង​ថា រ៉ូប​ក្រហមក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍” ស្អាត​ដល់​កម្រិត​ណា ទស្សនា​រូបភាព​ខាងក្រោម៖

រ៉ូប​នោះមាន​តម្លៃ​ជិត ១ ពាន់ដុល្លារ ព្រោះ​ច្នៃ​ឡើង​ដោយ​ប្រើ​ហូល​ល្អ​​បំផុត​មួយ​ក្បិន​ធំ សូត្រ​ក្រោយ ១៥ ម៉ែត្រ។ «នាង​ពស់​ក្រហម» នេះ​ច្នៃ​ឡើង​ដោយ​ហាង ប្រណិតនារី និង​ចំណាយ​ពេល​យ៉ាង​យូរ​ទម្រាំ​កាត់​ហើយ៕

ចុចអាន៖Miss Grand ជប៉ុន​វ៉ា​មុខ​ម្ចាស់​ផ្ទះ​ព្រោះ​ស្លៀក​ឈុត​ប្រពៃណី​វៀតណាម

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម