ស្ត្រី​កាន់​តែ​មាន​សុខភាព​រឹង​មាំ បើសិន​ជា​អាច​ញ៉ាំ​ខ្លាញ់​ត្រី​រាល់​ថ្ងៃ​បាន​!

  • 2017-10-09 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្លាញ់​ត្រី ឬ​ហៅថា omega 3 ផ្ទុយ​ពី​ខ្លាញ់​សត្វ​ស្រុក​ដូចជា​ជ្រូក​ គោ​ មាន់​ ទា​ ដែល​គ្មាន​ប្រយោជន៍​ដល់​សុខភាព​ថែម​ទាំង​បង្ក​អោយ​លើស​ជាតិ​កូលេស្តេរ៉ុល​ ដែល​ធ្វើ​បង្ក​​ឲ្យ​មាន​ជំងឺ​ផ្សេងៗ។​ ខ្លាញ់​ត្រី​មាន​សារជាតិ​បំប៉ន​ជា​ច្រើន​ជួយ​ដល់​សុខភាព​ ជា​ពិសេស​ចំពោះ​ស្ត្រី។​ Omega 3​ ចាំ​បាច់​បំផុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។​ ការ​ញាំ​ខ្លាញ់​ត្រី​មួយ​ថ្ងៃ​មួយ​គ្រាប់​ជួយ​ស្រីៗ​​មាន​សុខភាព​ល្អ​ និង​បង្ការ​ជំងឺ​ផ្សេងៗ​ នៅ​ពេល​ចាស់​ទៅ​ផង​ដែរ​ ហើយ​ជួយ​សម្រួល​ដល់​បង្ហា​សុខភាព​ជា​ច្រើន​ដូចជា៖​

១.ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ

ស្រីៗ​តែង​តែ​ឈឺ​ចាប់​ពេល​មក​រដូវ​រាល់​ខែ ព្រោះ​តែ​ក្នុង​វដ្ដ​រដូវ​ស្បូន​កន្ត្រាក់​ខ្លាំង​ ដើម្បី​បណ្ដាច់​ ឈាម​រដូវ​នោះ​ចុះ​មក។ នៅ​ពេល​ស្បូន​កន្ត្រាក់​នោះ​វា​បណ្ដាល​ឲ្យ​ហើម​ និង​រលាក​ក្នុង​ស្បូន​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ចុក​ពោះ​។​ ខ្លាញ់​ត្រី​អាច​ជួយ​សម្រួល​ដល់​ការ​មក​រដូវ​ដោយ​ពុំ​ឈឺ​ចាប់​ ព្រោះ​វា​​បំបាត់​ការ​ហើម​ និង​រលាក​ក្នុង​ស្បូន។

រូបតំណាង

**២. កាត់​បន្ថយ​ជំងឺ​សន្លាក់​រ៉ាំរ៉ៃ​**

ជំងឺ​សន្លាក់​រ៉ាំរ៉ៃ​តែងតែ​ប៉ះ​ពាល់​ខ្លាំង​លើ​មនុស្ស​ស្រី​ជាង​មនុស្ស​ប្រុស។ ជា​ទូទៅ​ស្រីៗ​ដែល​អស់​រដូវ​​ភាគ​ច្រើន​មាន​ជំងឺ​ឈឺ​សន្លាក់​នេះ​។ ការ​សិក្សា​បង្ហាញ​ថា​ញ៉ាំ​ខ្លាញ់​ត្រី​មួយ​ថ្ងៃ​មួយ​គ្រាប់​ជួយ​ការពារ​ពី​ការ​ឈឺ​ជង្គង់​ និង​សន្លាក់​កែង​ដៃ​ពេល​ចាស់​ទៅ​ផង​ដែរ។​

៣. ទប់​ស្កាត់​ និង​កាត់​បន្ថយ​ជំងឺ​ពុក​ឆ្អឹង​

ខ្លាញ់​ត្រី​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ដែល​តែង​តែ​កើត​មាន​លើ​ស្ត្រី​ជាង​បុរស​។​ ដោយសារ​វា​មាន​សារជាតិ​បំប៉ន​ដែល​ជំនួយ​ដល់​ឆ្អឹង​នឹក​ស្មាន​មិន​ដល់​។ ដូចនេះ​ហើយ​ទើប​ញ៉ាំ​វា​១​គ្រាប់​រៀងរាល់​ថ្ងៃ​ទប់​ស្កាត់​មិន​អោយ​មាន​ជំងឺ​នោះ​ ពេល​ចាស់​ទៅ​។

៤.​ ជួយ​បង្ការ​ជំងឺ​មហារីក

ប្រយោជន៍​ដ៏​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​ នោះ​គឺ​វា​អាច​ទប់​ស្កាត់​ការ​កើត​មហារីក​សុដន់ និង​មហារីក​ពោះ​វៀន​ធំ។​

រូបតំណាង

ដូច្នេះ​បើ​អាច​នារីៗ​គួរ​តែ​ញ៉ាំ​ខ្លាញ់​ត្រី​ឲ្យ​បាន​ច្រើន​ជាជាង​ញ៉ាំ​ខ្លាញ់​ផ្សេង​ៗ ដែល​មិន​សូវ​មាន​ប្រយោជន៍​ដល់​សុខភាព៕

ចុចអាន៖សម្រស់​កាន់​តែ​ស្អាត​​ និង ក្មេង​ជាង​វ័យ បើ​សិន​នារី​ញ៉ាំ​អាហារ​ទាំង​នេះ!​

ប្រភព៖ healthxchange ប្រែ​សម្រួល​ដោយ​៖​ Pencharm

អត្ថបទពេញនិយម