រឿង ៤ យ៉ាង​ត្រូវ​ដឹង បើ​អ្នក​ចង់​ទិញ​ផ្ទះ​ក្នុង​​វ័យ ២០ ឆ្នាំ ក្រោយ​ពេល​រៀបការ​រួច

  • 2017-10-08 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​ក្ដី​បារម្ភ​មួយ​របស់​មនុស្ស​សម័យ​ថ្មី ព្រោះ​ពួកគេ​ចង់​បាន​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន​ភ្លាម​ៗ ក្រោយ​ពេល​រៀបការ​ហើយ។ តែ​យ៉ាង​ណា​​អ្នក​មាន​វ័យ​ចាប់ពី ២០ ឆ្នាំ​ដែល​ចង់​ទិញ​ផ្ទះ ត្រូវ​ដឹង​ពី ៤ ចំណុច​នេះ​សិន ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់៖

១.អង្គុយ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ

នៅ​អាយុ ២០-៣០ ឆ្នាំ​យុវវ័យ​មិន​ទាន់​មាន​លុយ​ច្រើន​នោះ​ទេ។ ដូចនេះ​មាន​ការងារ និង​ប្រាក់ខែ​គួរសម ក៏​មិន​អាច​ចេះតែ​ទិញ​បាន​ឡើយ ត្រូវ​ស្វែងរក​ និង​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ដំណើរ​ការ​ទិញ​ផ្ទះ ទើប​អាច​បាន។ ម្យ៉ាងទៀត​ត្រូវ​សួរ​និង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ផ្នែក​នេះ​ពី​ប្រាក់​កម្ចី​ជាច្រើន និង​របៀបរបប​ច្រើន​យ៉ាង​ទៀត​ដែល​មិន​ធ្វើឲ្យ​ប៉ះពាល់​បិរញ្ញវត្ថុ​ក្នុង​គ្រួសារ។

២.ស្វែងរក​អ្នក​ឯកទេស​ខាង​សូរិយោដី

វ័យ​ប៉ុណ្ណេះ គឺ​មិន​ទាន់​មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុង​រឿង​លិខិតស្នាម​ផ្សេង​ៗ​ឡើយ ជាពិសេស​ផ្នេក​សូរិយោដី​តែម្ដង។ ត្រូវ​ស្វែងរក​ អ្នក​ជំនាញ​ខាង​មើល​ក្រដាស់​អំពី​ក្របខ័ណ្ឌ​ដីធ្លី​ដែល​អ្នក​កំពុង​ចង់​ទិញ​ផ្ទះ​នោះ។ ជាទូទៅអ្នកត្រូវការទទួលបានប្រព័ន្ធឯកសារល្អ។

៣.ចរចារ​ដោយ​ខ្លួន​ឯង

ទោះ​ជា​មាន​ប្រាក់​សម្រាប់​ទៅ​ទិញ​ក៏​ដោយ ក៏​កុំឲ្យ​ឈ្មួញ​កណ្ដាល​អ្នក​ទៅ​ចរចារ​តម្លៃ​ផ្ទះ​នោះ​អី ព្រោះ​គេ​អាច​ស៊ី​លើ​ស៊ី​ក្រោម​អ្នក​ក៏​ថា​បាន។ តែ​ត្រូវ​ទៅ​ធ្វើ​រឿង​នេះ​ដោយ​ខ្លួន​ឯង តែ​ចាំ​ឲ្យ​ប្រាប់​ធីប​ទៅ​​ឈ្មួញ​កណ្ដាល​វិញ បែប​នេះ​ទើប​យើង​អាច​ដឹង​ពី​តម្លៃ​ពិតប្រាកដ។ ការ​ចរចារ​គឺ​ធ្វើ​ពី​តម្លៃ​តូច​ទៅ​ធំ ដូចនេះ​កុំ​ឆាប់​ជឿ​តម្លៃ​ដែល​គេ​ដាក់​ឲ្យ​ពេក មួយ​វិញ​ទៀត​មិន​គួរ​ឲ្យ​ថ្លៃ​ទាប​បេក​ទេ ព្រោះ​រកស៊ី​របស់​នេះ​គេ​មិន​ចុះ​ថ្លៃ​ច្រើន​ដូច​តថ្លៃ​ទិញ​ខោអាវ​ឡើយ។

៤.កុំ​ចរចារ​ដោយ​ប្រញ៉ាប់ប្រញាល់ ឬ​មិន​ទាន់​ឃើញ​កន្លែង​ផ្ទាល់ភ្នែក

ដើរ​មើល​របស់​ឲ្យ​អស់​ចិត្ត​សិន ចាំ​បើក​ការ​ចរចារ​តាម​ក្រោយ ព្រោះ​បើ​ធ្វើ​តាម​ចិត្ត​ចង់ អាច​បណ្ដាល​ឲ្យ​ខាតបង់​ក៏​ថា​បាន។ ត្រូវ​ស្វែង​យល់​ពី​ប្រព័ន្ធ​គមនាគមន៍​ផ្សេង​ៗ​នៅ​ជុំវិញ​កន្លែង​រស់នៅ ហើយ​ក៏​ត្រូវ​ដឹង​ពី​រយៈចម្ងាយ​ដែរ ថា​វា​សមសួន​នឹង​កន្លែង​ធ្វើការ​ឬ​អត់។ រឿង​មួយ​ទៀត​ដែល​មិន​គួរ​ភ្លេច គឺ​ប្រព័ន្ធ​ស្ដង់ដារ​នៃ​ការ​សាងសង​ផង​ដែរ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ខាតបង់​នៅ​ពេល​ក្រោយ ហើយ​រឿង​មួយ​ទៀត​ដែល​មិន​គួរ​ភ្លេច​គឺ​រក​អ្នក​អចលន​ទ្រព្យ និងវិនិយោគិន ឲ្យ​គេ​មក​វាយ​តម្លៃ​ផ្ទះ ថា​តើ​សមរម្យ​តាម​តម្លៃ​ទីផ្សារ​ឬ​អត់៕

ចុចអាន៖រឿង​ជីវិត​ដែល​អ្នក​ត្រូវ​ទទួល​ស្គាល់ មុន​ពេល​ឈាន​ដល់​វ័យ​ ៣០​ ឆ្នាំ​ !

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម