G-Dragon លេង​សក់​ពណ៌​ឆើត និង​ជក់​បារី ពេល​ទៅ​មើល​បង្ហាញ​ម៉ូដ​នៅ​បារាំង

  • 2017-10-06 03:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​លាប​សក់​ពណ៌​ឆើត តារា​ចម្រៀង​ល្បី​ឈ្មោះ​មក​ពី​កូរ៉េ G-Dragon ក៏​លេង​ថ្នាំ​ពណ៌​ក្រចក​មិន​ណយ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​មុន​នេះ តារា​ចម្រៀង​ជួរ​មុខ​កូរ៉េ G-Dragon បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដើម្បី​ធ្វើ​ជា​ភ្ញៀវ​នៃ​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​របស់​ម៉ាក​សំលៀកបំពាក់ Chanel។

ដូច​សព្វ​មួយ​ដង មេ​ក្រុម​ចម្រៀង BIGBANG បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នឹង​ខ្លួន​ជាមួយ​ការ​លេង​ស្ទីល​សក់ ក៏​ដូច​ជា​ខោអាវ​ទាក់ទាញ​របស់​ខ្លួន។ តារា​ចម្រៀង​វ័យ​២៩​ឆ្នាំ បាន​គួប​ផ្សំ​សក់​ពណ៌ និង​ថ្នាំ​លាប​ក្រចក​ពណ៌​ក្រហម​មួយ​ឈុត​តែ​ម្ដង។ មុន​នោះ​មួយ​ថ្ងៃ គេ​ក៏​ប្រទះ​ឃើញ​លោក ឈរ​ជក់​បារី​នៅ​ចិញ្ចើម​ផ្លូវ​របស់​ទីក្រុង​ខាង​លើ​ផង​ដែរ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel