ទង្វើ ៣ យ៉ាង​ ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ គេង​មិន​ចេះឆ្អែត​សោះ​រាល់ថ្ងៃនេះ

  • 2017-10-05 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​មែន ត្រូវ​ឆែក​មើល​ទង្វើ​ប្រចាំថ្ងៃ​ទាំង ៣ យ៉ាង ព្រោះ​វា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេង​មិន​ឆ្អែត។ ចង់​ដឹង​ណាស់​មែន​ទេ ថា​ទង្វើ​អ្វី​ខ្លះ​ទៅ តាមដាន​នៅ​ខាង​ក្រោម​នេះ៖

១.កាលវិភាគ​ការ​គេង​មិន​ត្រឹមត្រូវ

នេះ​ជា​មូលហេតុ និង​ឫសគល់​មួយ​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​ក្នុង​ពេល​ថ្ងៃ។ គួរតែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​យ៉ាងហោចណាស់ ៦ ទៅ ៧ ម៉ោង។

២.ស្រ្តេស

ភាព​តានតឹង ការ​បាក់​ទឹកចិត្ត ឬ​មាន​កំហឹង ក៏​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណេក​ដែរ។ ពួកវា​ធ្វើឲ្យ​អ្នក​ស្រពិចស្រពិល ហើយ​អស់​សង្ឃឹម​ទើប​នាំ​ឲ្យ​ងងុយ​គេង​ទាំង​ថ្ងៃ យប់ ឬ​គ្រប់​ពេល​តែ​ម្ដង។ ដើម្បី​កម្ចាត់​ពួកវា​សូម​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ឬ​បើ​មាន​បញ្ហា​ណា​មួយ គួរ​ដោះស្រាយ​ឲ្យ​បាន​លឿន។

៣.ញ៉ាំ​អាហារ​ច្រើន​ពេក

មនុស្ស​ជាច្រើន​យល់​ច្រឡំ​ថា បើ​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​យប់ ពួកគេ​នឹង​អាច​គេង​បាន​ស្រួល តែ​នោះ​មិន​មែន​ជា​រឿង​ពិត​ឡើយ៕

ចុចអាន៖ពិបាកចិត្តមែនទេ? ញ៉ាំសូកូឡាទៅអ្នកនឹងបាត់ Sad

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម