រូបរាង​ស្អាត អាយុវែង សុខភាព​ក៏​ល្អ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ចំនុច​ទាំង​នេះ!

  • 2017-10-05 08:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​រូបរាង​ស្អាត សុខភាព​ល្អ​​ និង​ អាយុវែងគឺ​អាស្រ័យ​ទៅ​លើ​ការ​ថែទាំ​របស់​អ្នក​ បើ​អ្នក​មាន​ទម្លាប់​ល្អ​នោះ​អ្នក​នឹង​ទទួល​បាន​សុខភាព​ល្អ​ និង​ អាយុ​វែង​ ដូច្នេះ​អ្នក​គួរ​តែ​៖

១. កុំ​ញ៉ាំ​អាហារ​ច្រើន​ពេក ៖​ បើ​សិន​ជា​អ្នក​ចង់​មាន​សុខភាព​ល្អ​អ្នក​គួរ​តែ​ទម្លាប់​ញ៉ាំ​អាហារ​តិច​ល្មម​បាន​ហើយ​ព្រោះ​ការ​ញ៉ាំ​ឆ្អែត​ជ្រុល​ ឬ​ច្រើន​ពេក​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ខ្លួន​ និង​ មិនស្រស់​ស្រាយ​នោះ​ទេ។ វា​ក៏​ធ្វើ​ឲ្យក្រពះ​ពិបាក​នឹង​កិន​អាហារ​ផង​ដែរ។

**២. ធ្វើ​ខ្លួន​ឲ្យ​មាន​ចលនា ៖**មាន​ន័យ​ថា​អ្នក​មិន​គួរ​នៅ​មួយ​កន្លែង​នោះ​ទេ​ អ្នក​គួរ​តែ​មាន​ចលនា​ឲ្យ​បាន​ច្រើន​ទើប​ល្អ​។​ អ្នក​អាច​ធ្វើ​អ្វី​ក៏​បាន​ឲ្យ​តែ​រាង​កាយ​អ្នក​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន បើ​សិន​ជា​អ្នក​គ្មាន​ពេល​វលា​ទៅ​ហាត់​ប្រាណ​នោះ។

៣. មាន​ការ​រួម​ភេទ​ត្រឹម​ត្រូវ ៖​ ការ​រួម​ភេទ​គឺ​ជា​រឿង​សំខាន់​មួយ​ ដូច្នេះ​អ្នក​ត្រូវ​មាន​ការ​រួម​ភេទ​ដែល​ត្រឹមត្រូវ​​គឺ​ទៅ​តាម​អាយុ​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​អ្នក​មាន​សុភាព​ល្អ​ និង រាង​កាយ​មាំមួន។

រូបតំណាង

៤. កុំ​ចំណាយ​ពេល​មើល​លើ​គ្រឿង​អេឡិចត្រូនិក​យូរ​ពេក ​៖ ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ​ ច្រើន​ពេក​វា​មិន​បាន​ជួយ​ដល់​សុខភាព​អ្នក​នោះ​ទេ​​ដូច្នេះ​អ្នក​គួរ​តែ​កាត់​បន្ថយ​វា​ទើប​ជា​ការ​ប្រសើរ។

៥. ចៀសវាង​ពី​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ​៖ ការ​ចៀសវាង​ពី​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​មហារីក​ស្បែក ការ​ពារ​ការ​ធ្លាក់​យារ​នៃ​ស្បែក​ និង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ។

៦. ចាកចេញ​ពី​ភាព​ស្មុគស្មាញ ៖​ ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ស្មុគស្មាញ​ច្រើន​ នោះ​សុខភាព​អ្នក​ក៏​មិន​ល្អ​ដែរ ដូច្នេះ​អ្នក​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ និង​ចៀសវាង​ពី​ ភាព​ឯកា​ និង​ ការ​បាក់​ទឹក​ចិត្ត។

រូបតំណាង

៧. ចំណាយ​ពេល​ហាត់​ប្រាណ ៖ អ្នក​គួរ​តែ​លះបង់​ពេល​ខ្លះ​ក្នុង​ការ​ហាត់ប្រាណ ដើម្បី​ឲ្យ​សុខភាព​ល្អ​ និង រូបរាង​រឹងមាំ​ ហើយ​ទប់ស្កាត់​ការ​កើត​ជំងឺ​ជាច្រើន​ទៀត។

៨. ញ៉ាំ​ផ្លែ​ឈើ​ និង​ បន្លែ​ឲ្យ​បាន​ច្រើន ៖ ​ផ្លែ​ឈើ​ និង​បន្លែ​ល្អ​ណាស់​ចំណោះ​សុខភាព​ក៏​ដូច​ជា​សម្រស់​ព្រោះ​វា​មាន​វីតាមីន​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់ និង​ធ្វើ​ឲ្យ​រូបរាង​ស្អាត និង​រឹង​មាំ។

៩. ការ​ញ៉ាំ​ស្រា​ក្នុង​កម្រិត​ត្រឹម​ត្រូវ ៖​ បើ​អ្នក​ញ៉ាំ​ស្រា​ក្នុង​កម្រិត​មួយ​ដែល​លើស​ពី​ការ​ទទួល​យក​នោះ​អ្នក​នឹង​អាច​មាន​បញ្ហា​សុខភាព​ ជាពិសេស​ទៀត​អ្នក​គឺ​ជា​មនុស្ស​ស្រី​ដូច្នេះ​មិន​គួរ​ញ៉ាំ​ស្រា​ច្រើន​នោះ​ទេ​ ប៉ុន្តែ​បើ​យូរ​ៗ​ម្ដង​ និង បរិមាណ​តិច​តួច​វា​គ្មាន​បញ្ហា​នោះ​ទេ​ ហើយ​​វា​ក៏​ល្អ​ដែរ។

១០. កុំ​ជក់​បារី ៖ ការ​ជក់​បារី​គឺ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​ ដូចជា​សួត បំពង់ក ជាដើម ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ទៀត​ផង​ ដូច្នេះ​អ្នក​មិន​គួរ​ប្រើ​វា​នោះ​ទេ។

សុខភាព​គឺ​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់​ព្រោះ​បើ​អ្នក​ឈឺ​ទោះ​បី​ជា​អ្នក​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​មិន​កើត​ដែរ ៕

ប្រភព៖ Health.com ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម