ពិបាកចិត្តមែនទេ? ញ៉ាំសូកូឡាទៅអ្នកនឹងបាត់ Sad

  • 2017-10-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​ដឹង​ថា ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ជា​ពិសេស​សូកូឡា​នេះ​ផ្ទាល់ ​គឺ​អាច​បណ្តាល​ឱ្យ​ឡើង​ទម្ងន់ ​ប៉ុន្តែ​មិន​ប្រាកដ​ថា​វា​គ្មាន​គុណ​សម្បត្តិ​អ្វី​សោះ​ចំពោះ​សុខភាព​ឡើយ​។ ប្រសិន​បើ​អ្នក​កំពុង​តែ​កើត​ទុក្ខ​ គួរ​នឹក​ឃើញ​ដល់​ការ​បរិភោគ​សូកូឡា​ខ្មៅ​មុន​គេ ​ដោយ​សារ​គុណ​សម្បត្តិ​ទាំង​ ៤​ ខាង​ក្រោម​នេះ​៖

១. សម្រួល​ចរន្ត​ឈាម​៖ នៅ​ពេល​អ្នក​ពិបាក​ចិត្ត ​គិត​ច្រើន ​ធ្វើ​ឱ្យ​ចរន្ត​ឈាម​ក្នុង​ខួរ​ក្បាល​មិន​មាន​ដំណើរ​ការ​ល្អ​។ ញ៉ាំ​សូកូឡា​ខ្មៅ​ធ្វើ​ឱ្យ​ឈាម​ដើរ​បាន​ស្រួល​ និង​កាត់​បន្ថយ​អត្រា​នៃ​ជំងឺ​គាំង​បេះដូង​។

២. ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​៖ សូកូឡា​ខ្មៅ​ជួយ​បង្កើន​អ័រម៉ុន​ Endorphin ​ដែល​មាន​នាទី​ទប់​ទល់​ជាមួយ ភាព​តាន​តឹង​។

៣. ជួយ​ប្រមូល​ផ្តុំ​ស្មារតី​៖ សូកូឡា​ខ្មៅ​ក៏​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​ផង​ដែរ​ វា​ជួយ​ឱ្យ​អ្នក​កាន់​តែ​មាន​ស្មារតី​រស់​រវើក​ និង​ស្វាហាប់​ក្នុង​ការ​ងារ​។

រូបតំណាង

៤. មាន​ផ្ទុក​អ័រម៉ុន​ Serotonin​៖ Serotonin ​ជួយ​គ្រប់​គ្រង​ការ​ឡើង​ចុះ​នៃ​អារម្មណ៍​របស់​អ្នក​។ មិន​ធ្វើ​ឱ្យ​ឆាប់​សប្បាយ​ចិត្ត ​ឬ​ឆាប់​បាក់​ទឹក​ចិត្ត​ពេក​ឡើយ៕

ចុចអាន៖ផ្លែ​ឈើរី ជា​និមិត្ត​សញ្ញា​ផ្លូវ​ភេទ​ល្អ​បំផុត ប៉ុន្តែ​សម្រាប់​សុខភាព​រាងកាយក៏​ល្អ​អស្ចារ្យ​ដែរ!

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម