ហេតុផល ៣ យ៉ាង ប្អូនស្រីជាមនុស្សសំខាន់ដែលមិនអាចខ្វះបាន

  • 2017-10-03 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​ខ្លួន​កំពុង​មាន​ទេ​ ប៉ុន្តែ​បើ​អ្នក​នៅ​តែ​បន្ត​ភ្លេច​ខ្លួន​បែបនេះថ្ងៃ​ណា​មួយ​អ្នក​នឹង​ស្តាយ​ក្រោយ​នៅ​ពេល​ដែល​បាត់​វា​។ ​ចំពោះ​អ្នក​ដែល​មាន​ប្អូន​ស្រី​សូម​កុំ​ធុញ​ទ្រាន់​ពេល​​គាត់​រក​រឿង​អ្នក​អី​ គឺ​មាន​តែ​គាត់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពាក្យ​ថា​«បង​ស្រី​»កាន់​តែ​មាន​អត្ថន័យ​ដោយ​សារ​ហេតុ​ផល​ទាំង​ ៧ ​យ៉ាង​ខាង​ក្រោម​នេះ៖

១. ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​៖ ប្អូន​ស្រី​ជា​មនុស្ស​ដែល​នៅ​មាន​គំនិត​ក្មេង​វ័យ​ជាង​អ្នក​ ដូច្នេះ​គាត់​អាច​នឹង​សាង​បញ្ហា​ច្រើន​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល ​ប៉ុន្តែ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ដោយ​ឯក​ឯង​។

រូបតំណាង

**២. ធ្វើ​ឱ្យ​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ជាង​មុន​៖** បន្ទុក​របស់​អ្នក​ជា​បង​ស្រី​ដែល​ត្រូវ​មើល​ថែ​ប្អូន​ធ្វើ​ឱ្យ​ចិត្ត​គំនិត​របស់​អ្នក​កាន់​តែ​មាន​ទំនួល​ខុស​ត្រូវ​ជាង​មុន​។

៣. មាន​អារម្មណ៍​កក់ក្តៅ៖ ទោះ​អ្នក​និង​ប្អូន​ស្រី​មាន​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ណា​ក្តី ​ក៏​គង់​មាន​ពេល​ណា​មួយ​ អ្នក​ទាំង​ពីរ​នឹង​ទទួល​ភាព​រីករាយ​ជាមួយ​គ្នា​ជា​មិន​ខាន​ ហើយ​វា​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឯកោ​ទៀត​ទេ៕

ចុចអាន៖ម្ដាយ​ខំ​ចិញ្ចឹម​កូន​ម្នាក់​​ឯង​៥​ឆ្នាំ ចុង​ក្រោយ​កូន​ជ្រើស​យក​ឪពុក ព្រោះ​មូលហេតុ​ក្ដុកក្ដួល​បំផុត

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម