ចង់​ស្រក ៣ គីឡូ​ត្រឹម​៣ ថ្ងៃអត់? ចឹងមក​សាក​វិធី​តម​អាហារ​ងាយ​ៗ​ទាំង​នេះ

  • 2017-10-02 05:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Military Diet គឺ​ជា​របៀប​តម​អាហារ​ដែល​ពេញ​និយម​នៅ​បស្ចិមប្រទេស​។ ការ​តម​អាហារ​នេះ​មាន​រយៈពេល​​៣ថ្ងៃ​ ហើយ​មាន​ប្រសិទ្ធភាព​ណាស់​ព្រោះ​អាហារ​ដែល​ញាំ​ចូល​ទៅ​ទាំង​នោះ សុទ្ធតែ​មាន​កាឡូរី​ទាប​មិន​ធ្វើ​ឲ្យ​ធាត់​ទេ ថែម​ទាំង​ជួយ​ដុត​បំផ្លាញ​កាឡូរី​ដែល​នៅ​សេសសល់​ពី​មុន​ទៀត​ផង​។ វា​សក្ដិសម​បំផុត​ជាមួយ​អ្នក​គ្រប់​គ្នា​ជា​ពិសេស​ស្រីៗ​ដែល​ចង់​ស្គម​លឿន តែ​ខ្ជិល​ហាត់​ប្រាណ?​ មក​តម​អាហារ​ដោយ​ញ៉ាំ​របៀប​នេះ​៖

រូបតំណាង

**ថ្ងៃ​ទី​១៖**

១.ពេល​ព្រឹក៖​ នំប៉័ង​អាំង​មួយ​ចំណិត​លាប​ប័រ​សណ្ដែកដី​២​ស្លាបព្រា​បាយ,​កាហ្វេ​អត់​ស្ករ​១​ពែង ក្រូចថ្លុង​១​ចំណិត។

២.ពេល​ថ្ងៃ​ត្រង់៖​ ត្រី​​ធូណា​១​កំប៉ុង​, នំប៉័ង​អាំង​មួយ​ចំណិត​ និង​កាហ្វេ​អត់​ស្ករ​១​ពែង។

៣.ពេល​ល្ងាច៖​ សាច់​កន្លះ​ខាំ សណ្ដែក​បារាំង​មួយ​កូនចាន​ចង្កឹះ ​ផ្លែ​ប៉ោម​តូច​មួយ ​​ចេក​កន្លះ​ផ្លែ​និង​ការ៉េម​កន្លះ​ពែង។

ថ្ងៃ​ទី​២៖

១.ពេល​ព្រឹក៖​ នំប៉័ង​អាំង​មួយ​ចំណិត,​ពងមាន់​ស្ងោ​មួយ​និង​ចេក​កន្លះ​ផ្លែ។​

២ពេល​ថ្ងៃ​ត្រង់៖​ ពងមាន់​ស្ងោ​មួយ,​នំ​ស្រួយ​៥​ដុំ​ និង​Cottage Cheese ឬ​តៅហ៊ូ​មួយ​កូន​ចាន​ចង្កើះ។

៣.ពេល​ល្ងាច៖ hot dog២​ ប្រូខូលី​មួយ​ចាន​ចង្កឹះ ការ៉ុត​កន្លះ​ចាន​ចង្កឹះ ចេក​កន្លះ​ផ្លែ ​និង​ការ៉េម​កន្លះ​ពែង។

ថ្ងៃ​ទី​៣៖

១.ពេល​ព្រឹក៖​ ឈីស​​មួយ​ចំណិត​, ផ្លែ​ប៉ោម​១​ និង​នំ​ស្រួយ​៥​ដុំ។​​

២.ពេល​ថ្ងៃ​ត្រង់៖​ ពងមាន់​ស្ងោ​មួយ​និង​នំប៉័ង​មួយ​ចំណិត​។​​

៣.ពេល​ល្ងាច៖​ ត្រី​ធូណា​មួយ​ចាន​ចង្កឹះ​,ចេក​កន្លះ​ផ្លែ​ និង​ការ៉េម​មួយ​ពែង​។

*ចំណាំ៖​

ធានា​ថា​ស្រក​បើ​សិន​ជា​អ្នក​ធ្វើ​តាម​បាន​ខ្ជាប់ខ្ជួន​តាម​ការ​កំណត់​បរិមាណ​អាហារ​ទាំង​ ៩​ ពេល​នេះ។​ ហាម​លួច​ញ៉ាំ​អាហារ​ផ្សេងៗ​ក្រៅ​ពី​នេះ។

អាហារ​ទាំង​អស់​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​នានា។​

សម្រាប់ ​Cottage Cheese​ អាច​ប្រើ​តៅហ៊ូ​ជំនួស​តាម​បរិមាណ​ស្មើ​គ្នា។

ចុចអាន៖អាហារ​៥​យ៉ាង​មិន​គួរ​កម្ដៅ​ញ៉ាំ​ឡើង​វិញ​ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់!

ប្រភព៖ YouTube អត្ថបទដោយ៖ Pencharm​

អត្ថបទពេញនិយម