អ្នកមិនទាន់ចេះផាត់កូល័រភ្នែកអាចរៀនតាមអត្ថបទនេះបាន!

  • 2017-10-01 03:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផាត់​កូល័រ​ភ្នែក​ដូច​ជា​គ្មាន​ត្រង់​ណា​ពិបាក​ទេ​ ប៉ុន្តែ​ទោះ​មិត្ត​នារី​មួយ​ចំនួន​ដឹង​ពី​វិធី​សាស្រ្ត​ក្នុង​ការ​ផាត់​ក៏​ដោយ ​ក៏​មិន​ប្រាកដ​ថា​ផាត់​បាន​ស្អាត​ដូច​ចិត្ត​ដែរ​។ អត្ថបទ​​នេះ​នឹង​ជួយ​អ្នក​ឱ្យ​កាន់​តែ​យល់​ច្បាស់បន្ថែម៖

សម្ភារៈ​ដែល​ត្រូវ​មាន​៖

១. កូល័រ​ភ្នែក

២. ជក់​ផាត់ ២ ដើម

៣. ជក់​អេប៉ុង

វិធី​ផាត់៖

១. យក​ជក់​ផាត់​ពណ៌​ស្រាល​ៗ​ពី​ដើម​ត្របក​ភ្នែក​មក​មុន​។

២. ប្រើ​ពណ៌​ដិត​បន្តិច​ផាត់​នៅ​ត្រង់​ត្របក​ភ្នែក​។

៣. ប្រើ​ជក់​អេប៉ុង​ផាត់​ពណ៌​ក្រមៅ​ជា​រៀង​ចំនិត​ព្រះច័ន្ទ​នៅ​ត្រង់​កន្ទុយ​ត្របក​ភ្នែក​។

៤. ចុង​ក្រោយ ​យក​ជក់​ស្អាត​មក​បបោស​កម្ទេច​នៅ​ជុំវិញ​ត្របក​ភ្នែក​៕

ចុចអាន៖អត់​ចេះ​គូរចិញ្ចើម​ និងផាត់​ភ្នែក​អាចមើល​វីដេអូ​នេះ ដឹង​តែ​ចេះ​ដូច​អ្នក​អាជីព​ហ្មង!

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម