លេច​តម្លៃ​ខ្លួន​ថត​រឿង​​ខ្ពស់​កប់​របស់ Yoona និង Suzy ដែល​គ្មាន​តារា​ Kpop ណា​​ថ្លៃ​ដល់

  • 2017-09-30 06:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​កូរ៉េ​ទើប​តែ​បញ្ចេញ​តារាង​ឈ្មោះ​តារា​ចម្រៀង​ប្រុស​ស្រី ដែល​ស៊ី​ខ្លួន​ខ្ពស់​បំផុត​នៅ​ពេល​ថត​រឿង​មួយ​ភាគ​ៗ។

ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ​ខាង​ត្បូង តារា​សម្ដែង​ត្រូវ​បាន​ចែក​ចេញ​ជា​២​បក្ស​យ៉ាង​ច្បាស់ នោះ​គឺ​តារា​សម្ដែង​ចំ​តួ និង​ពី​តារា​ចម្រៀង​មក​ក្លាយ​ជា​តារា​សម្ដែង។ ដោយ​តារា​សម្ដែង​ចំ តែង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ក្រុម​តារា​សម្ដែង​ដែល​មាន​ដើម​កំណើត​ជា​តារា​ចម្រៀង ដោយ​អ្នក​ខ្លះ​ស៊ី​ថ្លៃ​រហូត​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ភាគ ដូច​តារា​សម្ដែង Jun Jihyun ជា​ដើម។

Yoona
Suzy

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​កូរ៉េ​ទើប​តែ​បញ្ចេញ​ឈ្មោះ​តារា​ចម្រៀង​ប្រុស​ស្រី​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ពេល​ថត​រឿង​ភាគ​ម្ដងៗ។ តាម​នោះ​ដែរ តារា​ចម្រៀង Yoona និង Suzy បាន​នាំ​មុខ​គេ​ក្នុង​តារាង​នេះ ដោយ​ស្រី​ស្អាត​ទាំង​២​ស៊ី​ថ្លៃ​២​ម៉ឺន​ដុល្លារ​សម្រាប់​រឿង​១​ភាគ។ តាម​ពី​ក្រោយ តារា​ស្រី​ទាំង​២​នេះ តារា​ចម្រៀង Krystal មក​ពី​ក្រុម​ចម្រៀង F(x) ដោយ​នាង​ស៊ី​ថ្លៃ​៦​ពាន់​ដុល្លារ​ក្នុង​១​ភាគ។

Krystal

រី​ឯ​ភាគី​ខាង​ប្រុស​វិញ នាំ​មុខ​គេ​គឺ​ប្រុស​ស្អាត Park Hyung Sik មក​ពី​ក្រុម​ចម្រៀង ZE:A ស៊ី​ថ្លៃ​១​ម៉ឺន​ដុល្លារ​ក្នុង​១​ភាគ។ តាម​ពី​ក្រោយ​គឺ L មក​ពី​ក្រុម Infinite ស៊ី​ថ្លៃ​៧​ពាន់​ដុល្លារ​ និង Sungjae មក​ពី​ក្រុម BTOB ស៊ី​ថ្លៃ​៦​ពាន់​ដុល្លារ​សម្រាប់​រឿង​១​ភាគ៕

Park Hyung Sik
L
Sungjae

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម