ម្ដាយ​ឪពុក​​សម័យ​នេះ​បណ្ដោយ​កូន​តូចធ្វើ ៣ រឿង​នេះ រហូត​បាត់បង់​ភាព​ស្និទ្ធស្នាល​នឹង​អ្នក​មាន​គុណ

  • 2017-09-29 08:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រោះ​តែ​ការ​រវល់ ធ្វើឲ្យ​អ្នក​ម៉ាក់​លោក​ប៉ា​សម័យ​នេះ បណ្ដោយ​កូន​ៗ​តូច​ពួកគេ​ធ្វើ​រឿង​ ៣ យ៉ាង​នេះ​។ ត្រូវ​ចាំ​ថា​បើ​មិន​ចង់​ឲ្យ​កូន​ៗ មិន​ស្និទ្ធ​ជាមួយ​ខ្លួន​ទេ​នោះ ទោះ​ជា​រវល់​ប៉ុណ្ណា​ក៏​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ជា​អាណាព្យាបាល​ឲ្យ​បាន​ល្អ ដើម្បី​ភាព​ស្និទ្ធស្នាល​ជាមួយ​កូន​ៗ។ ៣ យ៉ាង​នេះ​ត្រូវ​តែ​ព្យាយាម​ឲ្យ​មែនទែន ទើប​សម្ពន្ធភាព​ក្នុង​គ្រួសារ​ល្អ៖

១.មិន​បាន​​បង្រៀន​កូន​ៗ៖ ម្ដាយ​ឪពុក​ទាំងអស់​មិន​គួរ​ដាក់​បន្ទុក​នេះ​ទៅ​លើ​សាលា​តែ​ម្យ៉ាង​ទេ។ តែ​អ្នក​មាន​គុណ​ទាំង​ពីរ ក៏​គួរ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ដោយ ជួយ​គ្នា​បង្រៀន​បន្ថែម​ដល់​កូន​ពេល​មាន​កិច្ចការ​ផ្ទះ ទើប​កូន​មាន​អារម្មណ៍​កក់ក្ដៅ និង​រឹតតែ​ខំប្រឹង​រៀន​សូត្រ។

២.បណ្ដោយ​ឲ្យ​កូន​នៅ​ជាមួយ​អ្នក​មើល​ថែ​ច្រើន​ពេក៖ ក្មេង​ៗ​ខ្លះ​ព្រោះ​តែ​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​អ្នក​មើល​ថែ​ទើប​ពួកគេ​ស្និទ្ធ​ជាង​អ្នក​បង្កើត​ពួកគេ​ទៅ​ទៀត។ ដូចនេះ​ហើយ​កុំ​បណ្ដោយ​ឲ្យ​ស្ថានភាព​គ្រួសារ​ទៅ​ជា​បែប​នេះ​អី ព្រោះ​កូន​អាច​នឹង​មិន​ចង់​នៅ​ជាមួយ​អ្នក។

រូបតំណាង

**៣.ឲ្យ​ពួកគេ​ប្រើ​គ្រឿង​អេឡិចត្រូនិក**៖ សង្កេត​ឃើញ​ថា​សម័យ​នេះ​ឪពុក​ម្ដាយ​ភាគច្រើន​បាន​បណ្ដោយ​ឲ្យ​កូន​ៗ​លេង​ទូរស័ព្ទ​ច្រើន។ ទង្វើ​​បែប​នេះ ធ្វើឲ្យ​ក្មេង​ៗ​លែង​សូវ​ចង់​នៅ​ក្បែរ​អាណាព្យាបាល ព្រោះ​ពួកគេ​ជក់​លេង​ជាមួយ​របស់​ទាំង​នោះ ខណៈ​ដែល​ឪពុក​ម្ដាយ​លែង​រវល់​ជាមួយ​ទៀត៕

ចុចអាន៖សម្ដី​ចាក់ដោត​៧​ឃ្លា អ្នក​ម្ដាយ​មិន​គួរ​និយាយ​ទៅ​កាន់​កូន​ស្រី បើ​មិន​ចង់​ឱ្យ​កូន​ខូច

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម