Janie សម្ដែង​រឿង​សាហាវ​ខ្លាំង​ពេក រហូត​ត្រូវ​នាយក​រដ្ឋមន្ត្រី​គំរាម​ថា..

  • 2017-09-29 07:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មី​ៗ​នេះ ភាពយន្ត​ភាគ “ភ្លើង​បុណ្យ” បាន​ក្លាយ​ជា​ប្រធាន​បទ​ពេញ​និយម​មួយ​ក្នុង​ប្រទេស​ថៃ ដោយ​មិន​ថា​នៅ​ទី​ណា ឬ​នៅ​លើ​បណ្ដាញ​សង្គម គឺមាន​ព័ត៌មាន និង Status អំពី​រឿង​មួយ​នេះ​ហូរហែ។

មិន​តែ​ប៉ុណ្ណោះ សូម្បី​នាយក​រដ្ឋ​មន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ក៏​បាន​និយាយ​​ពី​រឿង​នេះ​ដែរ។ នៅ​ក្នុង​ឱកាស​បិទ​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការ​អភិវឌ្ឍ​ការ​អប់រំ​ពិសេស​មួយ លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​​បែប​លេង​សើច​ថា “រាល់​ថ្ងៃ​នេះ​បើក​ទូរទស្សន៍​អី​គេ​លែង​មើល​ខ្ញុំ​ហើយ គេ​មើល​តែ​រឿង ភ្លើងបុណ្យ, Rak Nakara... ​ដូច​ឃើញ​គេ​ថា​កែប្រែ​ភាគ​បញ្ចប់​ផង​រឿង ភ្លើងបុណ្យ នេះ។ រឿង​ហ្នឹង​សរសើរ​តែ​មួយ​ចំណុច​ទេ គឺ​តួ​ឯក​ស្រី​ពីរ​នាក់​ជេរ​គ្នា​តាំង​ពីដើម​ដល់​ចប់។ ខ្ញុំ​អត់​បាន​មើល​ទេ គ្រាន់​តែ​បាន​មើល​តាម​ព័ត៌មាន ហើយ Janie ប្រយ័ត្ន​ផង​កុំ​​ដើរ​តាម​ផ្សារ​​ព្រោះ​មាន​អ្នក​ស្អប់​ច្រើន​ណាស់។ សង្គម​ថៃ​គឺ​អីចឹង Janie គ្នា​សម្ដែង​តែ​តាម​សាច់​រឿង​សោះ នាំ​គ្នា​ជេរ​នាង​ដល់​ម្ល៉ឹង”។

គួរ​បញ្ជាក់​ថា រឿង “ភ្លើង​បុណ្យ” បាន​បញ្ចាំង​ភាគ​បញ្ចប់​កាល​ពី​យប់​មិញ​នេះ ហើយ​តារា​សម្ដែង Janie Tienphosuwan ដែល​សម្ដែង​ជា​តួ​ឆ្នាស បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត​ដោយ​សារ​មុន​នេះ នាង​សម្ដែង​​ចរិត​កាច​ធ្វើ​ឲ្យ​អ្នក​មើល​ស្អប់​ដល់​ឆ្អឹង ប៉ុន្តែ​នៅ​ចុង​បញ្ចប់​តួ​អង្គ​របស់​នាង​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់​ទឹក​ភ្នែក​គ្រប់​គ្នា ៕

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម