Song Hye Kyo ឡើង​គីឡូ​ជាង​មុន ត្រូវ​គេ​សង្ស័យ​កំពុង​មាន​ផ្ទៃ​ពោះ

  • 2017-09-29 02:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ជួរ​មុខ​កូរ៉េ​មិន​ផាត់​មុខ និង​ស្លៀក​ពាក់​ខោអាវ​រលុង​នៅ​ពេល​បង្ហាញ​ខ្លួន​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​កន្លង​ទៅ​នេះ រូបភាព​របស់​គូ​ស្នេហ៍​តារា​សម្ដែង​កូរ៉េ​ល្បី​ឈ្មោះ Song Joong Ki និង Song Hye Kyo ត្រូវ​បាន​គេ​ផ្ដិត​បាន​នៅ​ពេល​សិល្បករ​ទាំង​២​កំពុង​ដើរ​ទិញ​ទំនិញ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ បើ​ទោះ​បី​ជា​មិន​ផាត់​មុខ​ក៏​ដោយ តែ​ស្រី​ស្អាត​៣៥​ឆ្នាំ​នៅ​តែ​មាន​សម្រស់​ស្រស់​ថ្លា។

យ៉ាងណាក៏ដោយ គេ​ចាប់​អារម្មណ៍​ឃើញ​ថា​ក្នុង​រូប​ទាំង​នេះ គេ​ឃើញ​ថា​តួ​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" រាង​ឡើង​គីឡូ​ជាង​មុន ដោយ​នាង​បាន​បិទ​បាំង​ដោយ​ការ​ស្លៀក​ពាក់​រលុង។ មនុស្ស​មួយ​ចំនួន​លើក​ឡើង​ថា កំពូល​តារា​សម្ដែង​អាច​កំពុង​មាន​ផ្ទៃ​ពោះ​ក៏​ថា​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​ខាង​មុខ​នេះ នៅ​សណ្ឋាគារ Shilla ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម