មនុស្ស​ស្រី​ ៥​ ប្រភទ​ដែល​មនុស្ស​ប្រុស​មិន​គួរ​យក​ជា​ភរិយា

  • 2017-09-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គ្រួសារ​មិន​មែន​ចេះ​តែ​ជ្រើសរើស​ឲ្យ​តែ​រួចៗ​ទេ ព្រោះ​បើ​មិន​អីចឹង​អ្នក​នឹង​អាច​មាន​ការ​សោកស្ដាយ។ ដូច្នេះ​ហើយ​បុរស​គួរ​តែ​មាន​ការ​ជ្រើស​នារី​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​យក​មក​ធ្វើ​ជា​ប្រពន្ធ ព្រោះ​ថ្ងៃ​ក្រោយ​គ្រួសារ​មាន​សុភមង្គល ឬ គ្មាន​ក៏​អាស្រ័យ​លើ​មនុស្ស​ស្រី​មួយ​ផ្នែក​ធំ​ដែរ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​អ្នក​មិន​គួរ​យក​ជា​ភរិយា​ឡើយ ៖

១. នារី​ពុតត្បុត​ច្រើន

ចង់​សម្ដៅ​ទៅ​លើ​មនុស្ស​ដែល​ពូកែ​សម្ដែង​ ខាង​មុខ​ល្អ ខាង​ក្រោយ​អាក្រក់។ មាន​ល្បិច​ច្រើន​ទាំង​ការ​ទុកដាក់​លុយ ទាំង​ការ​ថែរក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ​​ និង អ្នក​ដទៃ។ មាន​ប្រពន្ធ​ល្បិច​ច្រើន គ្រួសារ​គ្មាន​ក្ដីសុខ​ និង កិត្តិយស​ទេ។

រូបតំណាង

**២. នារីភ្លើតភ្លើន​ភ្លេច​តួនាទី​ខ្លួន​**

នារី​ចូលចិត្ត​តែ​ភាព​សប្បាយ ភ្លើតភ្លើន​ភ្លេច​ថា​ខ្លួន​​គ្មាន​គិត​ពី​ការងារ​ ពី​អនាគតបែរ​ជា​ដើរហើរ​ ដើរ​សប្បាយ​​លើស​កម្រិត។ មនុស្ស​បែប​នេះ​ទោះ​បី​ជា​អ្នក​មាន​លុយ​សល់​រាប់លាន​ទៀត​ក៏​រលាយ​ដែរ។ មនុស្ស​ស្រី​ណា​ក៏​ចង់​សប្បាយ​ដែរ​តែ​បើ​ជ្រុល លែង​ខ្វល់​អី​ទាំង​អស់​នោះ​ក៏​អ្នក​មិន​គួរ​យក​ជា​គូអនាគត​ដែរ។

៣. នារី​ដែល​មិន​ឲ្យ​តម្លៃ​លើ​ចំណេះ​ដឹង

បើ​មនុស្ស​ស្រី​គ្មាន​ចំណេះ​ដឹង គ្មាន​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​អ្នក​មិន​គួរ​រៀប​ការ​ជាមួយ​ឡើយ ព្រោះ​អ្នក​ត្រូវ​ចាំ​ថា​គេ​ជា​អ្នក​អប់រំ មើល​ថែ​កូន​ៗ​អ្នក បើ​កម្រិត​អប់រំ​គេ​ប៉ុណ្ណា​គេ​នឹង​អប់រំ​កូន​អ្នក​ប៉ុណ្ណឹង ដូច្នេះ​គួរ​តែ​រក​មនុស្ស​ដែល​ស្រឡាញ់​ការ​រៀន​សូត្រ ស្រឡាញ់​ភាព​ចេះដឹង និង​ មាន​ការ​អប់រំ​ខ្ពស់។

រូបតំណាង

៤. នារី​ដែល​គ្មាន​ភាព​ស្មោះត្រង់

ភាព​ស្មោះ​ត្រង់​គឺ​មាន​តម្លៃ​ខ្ពស់​ណាស់ មិន​ត្រឹម​តែ​ក្នុង​សម្ព័ន្ធភាព​ប្ដី​ប្រពន្ធ​ទេ គឺ​ក្នុង​ការ​រស់​នៅ​តែ​ម្ដង។ ជីវិត​គ្រូសារ​បើ​មាន​ម្នាក់​ក្បត់​គ្នា​ហើយ​នោះ គឺ​លែង​មាន​សុភមង្គល​ទៀត​ហើយ ដូច្នេះ​បើ​ភក្ដី​ភាព​ក្នុង​គ្រួសារ​គឺចាំបាច់​ណាស់​ត្រូវ​មាន។

៥. នារី​ដែល​មិន​រក​លុយ តែ​ចេះ​ចាយ​លុយ

កុំ​ប្រថុយ​យក​នារី​បែប​នេះ​ឲ្យ​សោះ ព្រោះ​គ្រួសារ​អ្នក​អាច​មាន​ការ​លំបាក ព្រោះ​គ្មាន​គេ​មិន​ចេះ​រក​លុយ​ទេ ចាំ​តែ​ចាយ​មិន​គិត​ពី​កម្លាំង​ញើសឈាម​អ្នក​ឡើយ។ បែប​នេះ​ទោះបី​អ្នក​រក​លុយ​បាន​ច្រើន​ប៉ុណ្ណា​ក៏​មិន​គ្រាន់​នឹង​គេ​ចាយ​ដែរ ព្រោះ​មាន​តែ​ចេញ​គ្មាន​ចូល​។

រូបតំណាង

មនុស្ស​ប្រុសត្រូវ​ជ្រើសរើស​នារី​ឲ្យ​ល្អជាភរិយា ដូច្នេះ​មនុស្ស​ស្រីក៏​គួរ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​ឲ្យ​ខ្លាំង ដើម្បី​ជ្រើសរើស​មនុស្ស​ដែល​អ្នក​ចង់​បាន​ដូចគ្នាដែរ៕

ចុចអាន៖រើស​មិត្ត ១០០ ឆ្នាំ មិន​បាច់​រក​អ្នក​ដូចគ្នា​ទាំង​ស្រុង​ឡើយ មាន​តែ ៤ យ៉ាង​នេះ​គ្រាន់ហើយ!

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម