ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​បុរស​ៗ​ដណ្ដើម​គ្នា​យក​ជា​ភរិយា គប្បី​មាន ៧ ចំណុច​នេះ

  • 2017-09-28 06:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ណាស់​ដែល​ថា​មនុស្ស​ប្រុស​ស្រលាញ់​រក​នារី​ណា​ដែល​ស្អាត​សិចស៊ី និង​ចេះ​មក​ធ្វើ​ជា​សង្សារ។ តែ​សម្រាប់​រឿង​រៀបការ​វិញ មនុស្ស​ប្រុស​តែង​ដណ្ដើម​យក​ស្រ្តី​ណា​ដែល​មាន​លក្ខណៈ ៧ យ៉ាង​នេះ​មក​រួមរស់​ជីវិត៖

១.ជា​មនុស្ស​ស្រី​មាន​ភាព​ឆ្លាតវៃ៖ ភាព​វៃ​ឆ្លាត ចេះ​យល់​ពី​ចិត្ត ព្រម​ទាំង​ស្គាល់​ពី​ទុក្ខ​លំបាក​អ្នក​ដទៃ ជា​ភរិយា​ដ៏ប្រពៃ ហើយ​មាន​ស្ត្រី​ប្រភេទ​នេះ​ជា​ប្រពន្ធ គ្រួសារ​គ្មាន​ភាព​សៅហ្មង​អ្វី​ច្រើន​ឡើយ ដោយសារ​ភរិយា​ចេះ​សម្រួល។

២.ចេះ​បត់បែន៖ ជីវិត​ក្រោយ​រៀបការ​ពិតជា​មិន​ងាយ​ស្រួល​ឡើយ ហើយ​ទាល់​តែ​មាន​ភាព​បត់បែន និង​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ​ច្រើន បាន​អាច​រស់នៅ​ក្នុង​ជីវភាព​ស្ងប់​សុខ​បាន។

រូបតំណាង

**៣.ពូកែ​លួងលោម**៖ ទាល់តែ​បែប​នេះ​ទើប​បាន​ក្លាយ​ជា​បង្គោល​ដ៏​រឹង​មាំ​ក្នុង​ផ្ទះ​បាន។ ព្រោះ​មនុស្ស​ស្រី​ដែល​ពូកែ​លួងលោម​គេ​ឲ្យ​បាត់​ទុក្ខ​ព្រួយ អាច​ជួយ​បុរស​ឲ្យ​បាត់​ភាពនឿយហត់​នឹង​ការងារ​ខាងក្រៅ​ពេល​ចូល​មក​ដល់​ក្នុង​ផ្ទះ។

៤.មាន​ភាព​ទាក់ទាញ៖ ភាព​ទាក់ទាញ​នេះ​មិន​សំដៅ​ទៅ​លើ​រូប​សម្រស់​ឡើយ តែ​សម្គាល់​លើ​ចំណុច​​ពិសេស​​ណាម្យ៉ាងដែល​​គ្មាន​អ្នក​ដូច។

៥.កក់ក្ដៅ៖ មនុស្ស​ប្រុស​តែង​ចង់​បាន​ប្រពន្ធ​ម្នាក់​ដែល​ផ្ដល់​ឲ្យ​គេ​ជា​អារម្មណ៍​កក់ក្ដៅ និង​សុវត្ថិភាព​ពេល​បាន​នៅ​ក្បែរ។

៦.ចេះ​សប្បាយ​រីករាយ​តាម​ពេល៖ នេះ​ជា​ចំណុច​ដែល​បុរស​ៗ​តែង​ចង់​បាន ព្រោះ​ភរិយា​បែប​នេះ​ចេះ​គិតគូរ​ពី​គ្រួសារ ដោយ​មិន​សប្បាយ​ភ្លើតភ្លើន​ឡើយ។

រូបតំណាង

៧.ជា​មនុស្ស​ស្រី​ដែល​មាន​បុរស​ជា​ច្រើន​ចង់​បាន៖ បុរស​កាន់តែ​ចង់​បាន​ខ្លាំង ពេល​មនុស្ស​ស្រី​ម្នាក់​មាន​បុរស​ដទៃ​តាម​ស្រលាញ់​ដែរ។ ព្រោះ​បញ្ជាក់​ថា​នាង​មាន​ចំណុច​អស្ចារ្យ​ ទើប​គេ​គ្រប់​គ្នា​ចង់​បាន។

ចុចអាន៖[តាមពិតប្រុសៗលួចមើលមនុស្សស្រី តាមសកម្មភាពអ៊ីចឹងតើ!]http://kanha.sabay.com.kh/article/974077#utm_campaign=onpage()

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម