ជីវិត​ដ៏​ស្ងប់ស្ងាត់​របស់​បវរកញ្ញា​កែ​ភេទ ក្រោយ​បួស​ជា​សង្ឃ

  • 2017-09-28 02:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​លើក​ពាន​បវរកញ្ញា​កែ​ភេទ​បាន​៣​ឆ្នាំ បវរកញ្ញា Nattee សម្រេច​បោះបង់​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ទៅ​សាង​ផ្នួស។

ក្នុង​ឆ្នាំ​២០០៩ ស្រី​ស្អាត​កែភេទ Sorrawee Nattee បាន​វ៉ាមុខ​បេក្ខនារី​ជា​ច្រើន​រូប​ដណ្ដើម​បាន​ជយលាភី​បវរកញ្ញា​ឯក​ក្នុង​កម្មវិធី Miss Tiffany។ យ៉ាណាក៏ដោយ ៣​ឆ្នាំ​ក្រោយ នាង​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​នៅ​ពេល​សម្រេច​ចិត្ត​ទៅ​សាង​ផ្នួស​នៅ​វត្ត Khongkha Liab ក្នុង​ខេត្ត Songkla ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៣ ដោយ​យក​នាម​ថា Sonwi Nathi។

“ខ្ញុំ​ចង់​ក្លាយ​ជា​ព្រះ​សង្ឃ​សម្រាប់​រយៈ​ពេល​ដែល​នៅ​សល់​ក្នុង​ជីវិត​នេះ។ ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទុក​អ្វី​គ្រប់​យ៉ាង​នៃ​ពិភព​មួយ​ទៀត​ទៅ​ម្ខាង" Nattee និយាយ​ពី​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង។ បើ​ទោះ​បី​ជា​ជាប់​ពាន​បវរកញ្ញា​កែភេទ​ក៏​ដោយ តែNattee មិន​ទាន់​វះកាត់​ប្រដាប់​ភេទ​ឡើយ ដោយ​នាង​គ្រាន់​តែ​វះ​កាត់​ដើម​ទ្រូង​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម