ភ្ញាក់ព្រើត ពេលដឹងមូលហេតុដែលស្ត្រីមានផ្ទៃពោះគួររួមភេទឱ្យបានច្រើន

  • 2017-09-27 08:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​មួយ​ចំនួន​គិត​ថា ក្នុង​អំឡុង​ពេល​ពពោះ​គួរ​តែ​ផ្អាក​ការ​ស្និទ្ធស្នាល​ផ្នែក​ផ្លូវ​ភេទ ព្រោះ​ថា​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ជា​ភរិយា និង​កូន​នៅ​ក្នុង​ផ្ទៃ។ ប៉ុន្តែ​មាន​មូល​ហេតុ​៤​យ៉ាង​ដែល​បញ្ជាក់​ថា អ្នក​មិន​គួរ​ផ្អាក​សកម្មភាព​ផ្អែម​ល្ហែម​ទាំង​នេះ​ឡើយ៖

១. កាត់​បន្ថយ​សម្ពាធ​ឈាម​

សកម្មភាព​ផ្អែម​ល្ហែម​ពី​ដៃ​គូ​ស្នេហា​ អាចដើរតួជាអ្នកបន្ធូរបន្ថយភាពតានតឹងបាន។ នេះជា​កត្តា​ដែលអាច​ជួយ​ឱ្យ​សម្ពាធឈាមត្រឡប់ទៅកម្រិតធម្មតាវិញ។ ដូច្នេះ​ហើយ​គួរ​តែ​មាន​ភាព​ស្និទ្ធស្នាល និង​ស្វែង​រក​ក្ដី​សុខ​ពី​ការ​រួមភេទ​ឱ្យ​បាន​ច្រើន​។

រូបតំណាង

២.ធ្វើឲ្យនារី​មាន​ផ្ទៃ​ពោះគេងលក់ស្រួល

ព្រោះនៅពេលដែលស្ត្រីឈានដល់កម្រិត​កំពូល​ក្នុង​ពេល​រួម​ភេទ​ នាងនឹងគេងលក់ស្រួលដោយមិនមានអារម្មណ៍តឹងតែង និងគ្មានការរំខាន​។ ការ​ធ្វើ​ចលនា​របស់អរម៉ូន​នៅ​ក្នុង​រាងកាយ និង​អាការៈ​អស់​កម្លាំង​ក្រោយ​រួម​ភេទនឹង​ជួយ​ឱ្យ​ភាគី​ទាំង​ពីរ​ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​គេង​លក់​បាន​ស្កប់ស្កល់​ជាង​ពេល​ផ្សេង​។

៣. បង្កើនភាពស្និទ្ធស្នាលរវាងប្ដីប្រពន្ធ

វាជា​ការ​ផ្សារ​ភ្ជាប់ដ៏អស្ចារ្យមួយ ជាពិសេសភាព​រ៉ូមែនទិចនៅបន្ទប់គេង ព្រោះ​វា​បានភ្ជាប់ទំនាក់ទំនងយ៉ាងច្រើនជាមួយផ្លូវ​ចិត្ត និងអារម្មណ៍​ដែល​ធ្វើ​ឲ្យនារី​មាន​ភាព​ស្រស់ស្រាយ។ ការ​រួម​ភេទ​នៅ​ពេល​មាន​ផ្ទៃ​ពោះ មិន​មែន​សុទ្ធ​តែ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ បើ​ប្ដី​ប្រពន្ធ​បាន​ដឹង​ពី​វិធី​មាន​សុវត្ថិភាព​។ វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​យល់​ចិត្ត​គ្នា ស្រលាញ់​គ្នា​ជាង​មុន ដោយ​មិន​ខ្លាច​ស្វាមី​មាន​អារម្មណ៍​ធុញទ្រាន់​ ព្រោះ​ការ​អាក់ខាន​បំពេញ​ចំណង់​ផ្លូវ​ភេទ​ក្នុង​រយៈ​ពេល​នេះ​។

៤. ​កាត់បន្ថយការឈឺចាប់​ក្នុង​ប្រដាប់​ភេទ​របស់ស្ត្រីមានផ្ទៃពោះ

ភាព​រំញោច​ក្នុង​ពេល​រួម​ភេទ​ត្រង់​ប្រដាប់​ភេទ​ស្ត្រី​មាន​ផ្ទៃ​ពោះ អាច​ជួយ​ឱ្យ​នាង​អាច​កាត់​បន្ថយ​អាការៈ​ឈឺចាប់​បាន​មួយ​កម្រិត​៕

រូបតំណាង

ចុចអាន៖សម្ដី​ចាក់ដោត​៧​ឃ្លា អ្នក​ម្ដាយ​មិន​គួរ​និយាយ​ទៅ​កាន់​កូន​ស្រី បើ​មិន​ចង់​ឱ្យ​កូន​ខូច

ប្រភព៖ hangover-cure ប្រែសម្រួល៖ ផេង ផលធីតា

អត្ថបទពេញនិយម