កុំមើលរំលងសញ្ញាទាំងនេះ វាបញ្ជាក់ថាព្រូននៅពេញពោះអ្នកហើយ!

  • 2017-09-27 08:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​បរិភោគ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹម​ត្រូវ​ វា​អាច​បង្ក​ឱ្យ​រាង​កាយ​ផ្ទុក​ទៅ​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ ព្រូន​ឬ​វីរុស​ផ្សេងៗ​គួរ​ឱ្យ​ខ្លាច​ ដែល​មនុស្ស​ភាគ​ច្រើន​ហៅ​ថា​សត្វ​ល្អិត​ក្នុង​រាង​កាយ​។ យ៉ាង​ណា​ក្តី​យើង​មិន​អាច​បញ្ឈប់​ការ​បរិភោគ​អាហារ​ឆៅ​ទាំង​នោះ​បាន​រហូត​ដែរ ​ប៉ុន្តែ​ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​សត្វ​ល្អិត​ចេញ​ផង ​ជា​ពិសេស​ប្រសិន​បើ​អ្នក​មាន​លេច​ឡើង​នូវ​អាការៈ​ទាំង​ ១០ ​ខាង​ក្រោម​នេះ​៖

១. រមាស់​ជុំវិញ​មាត់ ​ច្រមុះ​ និងគូទ​ ដែល​នេះ​ជា​អាការៈ​ងាយ​ចំណាំ​បំផុត។

២. សមត្ថភាព​ផ្លូវ​ភេទ​ចុះ​ខ្សោយ ​(សម្រាប់​បុរស)

៣. រដូវ​មក​មិន​ទៀង​ទាត់ ​(សម្រាប់​ស្ត្រី)

៤. ស្លេក​ស្លាំង​ខ្លាំង៖​ ព្រោះ​​សារធាតុ​ចិញ្ចឹម​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ព្រូន​ស្រូប​យក​ទៅ​ជំនួសអស់។

៥. ឃ្លាន​ស្ទើរ​គ្រប់​ពេល​៖ ទោះជា​ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏នៅ​តែ​បែប​នេះ​ដែរ ដោយសារ​តែ​ចំណី​អាហារ​ដែល​ទទួល​ទាន​ចូល​ទៅ ត្រូវ​បាន​សត្វ​ល្អិត​ក្នុង​ពោះ​តូច​ៗ​ទាំង​នោះ​ជួយ​​រំលែក។

៦. នឿយ​ហត់​ល្ហិត​ល្ហៃ​៖ បើ​មាន​សត្វ​ល្អិត​ក្នុង​ពោះវៀន​ហើយ​នោះ អ្នក​នឹង​គ្មាន​អាហារ​ចូល​ទៅ​បំពេញ​ថាមពល ទើប​បណ្ដាល​ឲ្យ​មាន​អាការៈ​បែប​នេះ។

រូបតំណាង

**៧.** ឧស្សាហ៍​ឈឺ​ក្បាល​

៨. ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ

៩. រមាស់​លើ​ស្បែក គ្រប់​កន្លែង ហើយ​ពេល​ខ្លះ​ស្ទើរតែ​ទ្រាំ​មិន​បាន​ទៀត​ផង។

១០. មាន​អារម្មណ៍​ក្អួត​ចង្អោរ​ពេល​បរិភោគ​អាហារ​៕

ចុចអាន៖ពិតអត់​ដែល​ថា បរិភោគអាហារហឹរធ្វើឲ្យរមាស់គូទ?

ប្រភព៖ timefornatural ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម