ស្រលាញ់គ្នា ៥ ឆ្នាំតួឯកស្រី«ឧត្តមភរិយា»ទើបដាច់ចិត្តបង្ហាញរូប...

  • 2017-09-26 02:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាង ​Bella​ Ranee ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ឧត្តម​ភរិយា​ ទើប​តែ​បាន​បើក​ចំហ​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​របស់​នាង​គឺ​លោក ​Weir ​Sukollawat ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ នេះ​ប៉ុណ្ណោះ​។

មុនដំបូងគេ​មិន​បាន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​លាក់​បាំង​ទំនាក់​ទំនង​ស្នេហា​មួយ​នេះ​ទេ​ គ្រាន់​តែ​ដឹង​ថា ​Bella ​និង​ Weir ​ស្រលាញ់​គ្នា​បាន ​៥ ​ឆ្នាំ​​ហើយ​ ម្យ៉ាង​បី​ទោះ​ជា​ពួក​គេ​បើក​ចំហ​ទំនាក់ទំនង​ជា​សាធារណៈ​ក្តី ក៏​មិន​ដែល​ឃើញ​អ្នក​ទាំង​ពីរ​បង្ហោះ​រូប​ថត​ជាមួយ​គ្នាជាលក្ខណៈស្នេហា​ក្នុង​បណ្តាញ​សង្គម​ឡើយ​។ យ៉ាង​ណា​មិញ ​កាល​ពី​ថ្មី​ៗ​នេះ​គេ​ស្រាប់​តែ​ឃើញ​រូប​ថត​ដ៏​ស្រពិច​ស្រពិល​មួយ​ក្នុង​គណនី​ Instagram​ របស់ ​Bella​ ដែល​គេ​ជឿ​ថា​នោះ​ហើយ​ជា​រូប​របស់​អ្នក​ទាំង​ពីរ​ថត​ជាមួយ​គ្នា​ក្នុង​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​៕

ស្រមោល Bella និង Weir

ចុចអាន៖មើល​ម៉ូដ​សក់​ស្អាត​ៗ​បំផុត​របស់​តារា​ឯក​ស្រី Bella Ranee

ប្រភព៖ daranews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម