គន្លឹះ​សំងាត់​មួយ​អាច​ធ្វើ​ឲ្យ​សៀវ​ឡុង​នី​ឆ្នាំ ១៩៩៥ នៅ​តែ​ក្មេង​មិន​គួរ​ឲ្យ​ជឿ

  • 2017-09-24 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​ទី​២២​ខែ​កញ្ញា​​ថ្មី​ៗ​​នេះ តារា​សម្ដែង​ស្រី​ហុងកុង​ជើង​ចាស់​ Carman Lee ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុងកម្មវិធី​សប្បុរស​មួយ​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ បាត់​មុខ​មួយ​រយៈ វត្តមាន​របស់​សៀវ ឡុង​នី​ស៊េរី​ឆ្នាំ​ ១៩៩៥ ​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះ​​​តែ​សម្រស់​មិន​ចេះ​ចាស់​របស់​ខ្លួន​​។

ក្នុង​ឈុត​​​បែប​សាមញ្ញ​ជាមួយសក់​ខ្មៅ​រលោង​ គេ​​ពិបាក​នឹង​​ជឿ​ណាស់​ថា​អ្នក​គ្រូ​របស់​យ៉ាង​គួ​រូប​នេះ​អាយុ​ ​ ៤៤​​​ ទៅ​ហើយ​ឆ្នាំ​នេះ​។ និយាយ​ពី​សម្រស់​ក្មេង​ជាង​វ័យ​របស់​ខ្លួន ស្រី​ស្អាត​កើត​ឆ្នាំ​១៩៧៣ បាន​ឲ្យ​ដឹង​គន្លឹះ​មួយ​​ថា៖ "ខ្ញុំ​មិន​​ដែល​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ទេ។ អ្វី​ដែល​មក​ដល់​គង់​តែ​មក​ដល់។ បើ​នៅ​តែ​ពិបាក​ចិត្ត​​នោះ​យើង​​មិន​អាច​រស់​នៅ​ដោយ​មាន​សុភមង្គល​បាន​​ឡើយ"៕

ចុច​អាន៖ ចិញ្ចៀន​ភ្ជាប់​ពាក្យ​តារា​ស្រី​ចិន​៦​រូប ដែល​មាន​តម្លៃ​លើស​ចិញ្ចៀន​របស់ Fan Bingbing ឆ្ងាយ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម