៥​យ៉ាង​បង្ហាញ​ថា​មនុស្ស​ប្រុស​កំពុង​ស្រលាញ់​អ្នក​ស្ទើរ​លេប​តែ​មិន​ហ៊ាន​មាត់

  • 2017-09-24 04:30:00
  • ចំនួនមតិ 226 | ចំនួនចែករំលែក 548

ទោះ​បី​គេ​ជា​បុរស​ក៏​ដោយ​ក៏​ពេល​ខ្លះ​មាន​ចិត្ត​អៀនប្រៀន​ដែរ។ ដូច​នេះ​​គេ​បាន​ត្រឹម​តែ​បង្ហាញ​មនោសញ្ចេតនា​តាម​សកម្មភាព​តែ​ប៉ុណ្ណោះ មិន​អាច​និយាយ​ចេញ​បាន​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​បញ្ជាក់​​ថា​គេ​កំពុង​មាន​ចិត្ត​លើ​អ្នក​ហើយ៖

១. តែង​ញញឹម​ច្រើន​ពេល​នៅ​ក្បែរ​អ្នក

ប្រសិន​ជា​គេ​​តែង​ញញឹម​ច្រើន​​ជាមួយ​អ្នក​​ជាង​​អ្នក​ដទៃ​នោះ​​បាន​ន័យ​ថា​គេ​បាក់​លើ​អ្នក​ហើយ​ព្រោះ​អ្នក​​អាច​ធ្វើ​ឲ្យ​គេ​មាន​សុភមង្គល​បំផុត។

២. តាម​ចិត្ត​អ្នក

ឧទាហរណ៍​ដូច​ជា​ពេល​ទៅ​មើល​កុន គេ​មិន​ចូល​ចិត្ត​មើល​រឿង​មនោសញ្ចេតនា​ទេ​ តែ​ដោយ​សារ​​អ្នក​ចូលចិត្ត គេ​ក៏​​អាច​កំដរ​បាន​រាប់​ម៉ោង​ដោយ​គ្មាន​បញ្ហា។

៣. ​ទិញ​​របស់​ញ៉ាំ​​ឲ្យ​អ្នក

មិន​ថា​តែ​ទឹក​​ដោះ​គោ ឬ​កាហ្វេ​នោះ​ឡើយ ប្រសិនបើ​ជានិច្ចកាល​គេ​តែង​ទិញ​របស់​​បែប​នេះ​ឲ្យ​អ្នក​នោះ ភាគ​រយ​ខ្ពស់​ណាស់​ដែល​គេ​​បាន​​​ជាប់​អន្ទាក់​ស្នេហ៍​បាត់​ទៅ​ហើយ។

៤. តែង​​ភ័យ​អរ​ៗ​​ពេល​នៅ​ក្បែរ​អ្នក

​ជា​ពិសេស​គឺ​បែក​ញើស​ ឬ​ធ្វើ​អ្វី​មិន​ត្រូវ​ជា​ដើម។

៥. ​ព័ត៌មាន​​លម្អិត​របស់​អ្នក​គឺ​ចាំ​ខ្ទេច​

​ទោះ​មិន​ទាន់​ដល់​កន្លែង​ណាត់​ក៏​គេ​អាច​ហៅ​មុខ​ម្ហូប ឬ​ទឹក​ផឹក​ឲ្យ​អ្នក​រួច​ស្រេច​។

​សកម្មភាព​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ថា​គេ​ចាប់​អារម្មណ៍​​លើ​​អ្នក​ខ្លាំង​ណាស់​។ គួរ​តែ​គិតគូរ​ណា៎៕

ចុច​អាន៖ ៥វិធី​​ជួយ​ឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​ស្រី​ដ៏​ឯករាជ្យ​ទោះ​បី​ជា​មាន​ស្នេហា​ក៏​ដោយ!

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel