ផ្ទះ​នៅ​ចំ​ផ្លូវ​បែក​ជា​បី ត្រូវ​រៀប​ហុងស៊ុយ​យ៉ាង​ណា​កុំ​ឲ្យ​ផ្ទះ​មាន​រឿង​រហូត?

  • 2017-09-23 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​គិត​ថា​មាន​ផ្ទះ​ចំ​ផ្លូវ​បំបែក​ជា​បី នឹង​មិន​សំណាង​ដូច​ផ្ទះ​ដទៃ​ទៀត។ មិន​បាច់​បារម្ភ​ទៀត​ឡើយ បើ​ធ្វើ​តាម​ក្បួន​ខាង​ក្រោម​អាច​សម្រួល​ដល់​ចរន្ត​ផ្ទះ​បាន។

ចាស់​បុរាណ​តែង​មាន​ការ​គិត​ថា ផ្ទះ​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ចំ​ផ្លូវ​បំបែក​ជា​បី គឺ​ជា​ផ្ទះ​មិន​ល្អ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ផ្ទះ​ឈឺ​ទៀត​ផង។ យ៉ាងណាក៏ដោយ អ្វី​ៗ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​ទាំង​អស់។

តាម​អ្នក​ជំនាញ​ហុងស៊ុយ ប្រសិន​បើ​ផ្ទះ​របស់​អ្នក​ស្ថិត​នៅ​ចំ​ផ្លូវ​បំបែក​ជា​បី​មែន តែ​ទំហំ​ទទឹង​ផ្ទះ​ធំ​ជាង​ផ្លូវ​ដែល​បុក​មក​នោះ នោះ​នេះ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ឡើយ។ យ៉ាងណាមិញ បើ​ផ្ទះ​តូច​ជាង​ផ្លូវ អាច​អនុវត្ត​វិធី​ដូច​ខាង​ក្រោម​បាន។

ផ្ទះ​ចំ​ផ្លូវ​បំបែក​ជា​៣​នឹង​ពិបាក​នឹង​ស្រូប​យក​​ខ្យល់​ថាមពល​ល្អ​ៗ​ដូច​ផ្ទះ​​នៅ​សង​ខាង ហើយ​ទទួល​បាន​ថាមពល​អវិជ្ជមាន​ច្រើន​ជាង ដូច​នេះ​ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​អាច​ដាក់​រនាំង​នៅ​ចំកណ្ដាល​បន្ទប់​ទទួល​ភ្ញៀវ​ដើម្បី​ឲ្យ​ថាមពល​អាក្រក់​ត្រូវ​វៀង​ចេញ​ក្រៅ​វិញ។ បន្ថែម​ពី​នេះ​គួរ​ដាំ​ដើម​ផ្កា​ស្អាត​ៗ​នៅ​ពី​មុខ​ផ្ទះ​ដើម្បី​ទាក់ទាញ​ចំហាយ​ល្អ​មក​វិញ។

នៅ​មុខ​ផ្ទះ គួរ​ព្យួរ​កណ្ដឹង​ខ្យល់​ឲ្យ​ស្រូប​ធាតុ​ចង្រៃ​ឲ្យ​អស់ និង​គួរ​ព្យួរ​រូប​គំនូរ​ដើម្បី​លំអ​។ ចំណែក​ឯ​ខាង​ក្នុង​ផ្ទះ​ គួរ​មាន​អាង​ចិញ្ចឹម​ត្រី​ដើម្បី​មាន​ប្រភព​ទឹក។ ខាង​ក្រោយ​ផ្ទះ​គួរ​ដាំ​ដើម​ឈើ​ដើម្បី​ឲ្យ​ចាក់​ឫស ធ្វើ​ឲ្យ​គ្រឹះ​ផ្ទះ​កាន់​តែ​មាំ​ល្អ​ធ្វើ​ឲ្យ​ផ្ទះ​មាន​ចរន្ត​ល្អ៕

ចុចអាន៖ប្រជ្រុយ​៨​កន្លែង​លើ​ដង​ខ្លួន នាំ​លាភ​សំណាង​​ទាំង​ទ្រព្យ​សម្បត្តិ​និង​ស្នេហា

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម