ចៀវៃ ត្រូវ​គេ​បកអាក្រាតរឿងចូលរួម​កម្មវិធី​សប្បុរសធម៌​រាល់​ឆ្នាំ តែ​គ្មាន​ចូល​លុយ​មួយ​សេន

  • 2017-09-23 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​​មាន​មុខ​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​មិន​ដែល​ខាន​ក៏​ដោយ តែ​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់​Ruby Lin មិន​ដែល​បរិច្ចាគ​លុយនោះ​ទេ។

Ruby Lin ចូលរួមកាលពីឆ្នាំ ២០១៦

រាត្រី​សប្បុរសធម៌ Harper's Bazaar បាន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​មាន​ឈ្មោះ​តែ​១​នោះ គឺ​ជា​កម្មវិធី​រៃ​លុយ​ដ៏​ធំ​មួយ​ក្នុង​វិថី​សិល្បៈ​ចិន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ក្រោយ​ចប់​កម្មវិធី ឈ្មោះ​សិល្បករ​បាន​ចូល​លុយ​បរិច្ចាគ​ឲ្យ​អ្នក​ក្រ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ។ ភ្លាម​ៗ​នោះដែរ អ្នក​គាំទ្រ​បាន​រក​ឃើញ​ថា នេះ​គឺ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​​ភរិយា Wallace Huo មាន​មុខ​ក្នុង​កម្មវិធី​នេះ តែ​នាង​គ្មាន​មុខ​ក្នុង​បញ្ជី​ឈ្មោះ​តារា​ចូល​លុយ​នោះ​ឡើយ។

Ruby Lin និង Wallace Huo ចូលរួមក្នុង​ឆ្នាំ ២០១៧

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​គាំទ្រ​ថែម​ទាំង​គាស់​កកាយរឿង​កាលពី​ឆ្នាំ​​មុន ខណៈ​តារា​សម្ដែង Huang Xiaoming កំពុង​ដេញ​ថ្លៃ​របស់​យ៉ាង​ក្លាហាន​នោះ ចៀវៃ​បែរ​ជា​រវល់​ចុច​ទូរស័ព្ទ​ធ្វើ​មិន​ដឹង។ ពេល​ឃើញ​ដូច​នេះ ទស្សនិកជន​បាន​លាន់​មាត់​ថា បើ​ទោះ​បី​ជា​តារា​ខ្លះ​នៅ​លំដាប់​ក្រោម​ ក៏​គេ​នៅ​តែ​ចូល​លុយ​ជួយ​អ្នក​ក្រ ម្ដេច​ក៏​នាង​ខំ​ស្លៀក​ពាក់​ថ្លៃ​ៗ​តែ​បែរ​ជា​មិន​ចូល​ថវិកា​សូម្បី​មួយ​សេន​​ទៅវិញ? ទាក់ទង​នឹង​រឿង​នេះ ភាគី​របស់​តួ​រឿង "ព្រះនាង​យេយេ" មិន​បាន​ចេញ​មុខ​បកស្រាយ​នោះ​ឡើយ៕

Huang Xiaoming រវល់ដេញថ្លៃ តែ Ruby Lin រវល់ចុចទូរស័ព្ទ
បញ្ជី​ឈ្មោះ​តារា​ៗ​ដែល​បាន​បរិច្ចាគប្រាក់ឆ្នាំ ២០១៦
បញ្ជី​ឈ្មោះ​តារា​ៗ​ដែល​បាន​បរិច្ចាគប្រាក់ឆ្នាំ ២០១៧
Ruby Lin ចូលរួមកាលពីឆ្នាំ ២០០៩
Ruby Lin ចូលរួមកាលពីឆ្នាំ ២០០៧

ចុចអាន៖បែក​ធ្លាយ​រូបភាព​សិចស៊ី​​កាល​នៅ​កម្លោះ​របស់ Wallace Huo អ្នក​ណា​មើល​ក៏​ទ្រាំ​មិន​បាន

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម