ហេតុ​ផល​ ៥​ យ៉ាង​ដែល​ឪពុក​ម្ដាយ​គួរតែ​​ឲ្យ​កូនៗលេង​កីឡា​

  • 2017-09-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លេង​កីឡា​គឺ​បាន​ផ្ដល់​គុណ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ជាពិសេស​រការ​លូតលាស់​រាង​កាយ​របស់​ក្មេង​ៗ ដូច្នេះ​ឪពុក​ម្ដាយ​ទាំង​អស់​គួរ​តែ​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការ​លេង​កីឡា ជាជាង​បណ្ដោយ​ឲ្យ​ពួក​គេ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទៅ​លើ​អ្វី​ផ្សេង ព្រោះ​ការ​លេង​កីឡា​អាច​ជួយ​ឲ្យ ៖

១.​ ធ្វើ​ការ​​ងារ​បាន​ល្អ​​ ៖​ ក្មេងដែល​លេង​កីឡា​គឺ​​អភិវឌ្ឍ​កា​ចងចាំ ការ​រៀន​សូត្រ​ និង​ការ​ផ្ដោត​សំខាន់​ទៅ​លើ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ។ គេ​ចេះ​របៀប​ក្នុង​ការ​គ្រប់គ្រង​លើ​អ្វី​ដែល​គេ​ត្រូវ​ធ្វើ និង ការ​ចូល​ខ្លួន​ទៅ​រៀន​សូត្រ​ជាមួយ​ក្រុម​ជាដើម។

រូបតំំណាង

**២.​ យល់​ពី​ការ​ងារ​ជា​ក្រុម​ និង​ ជំនាញ​ ៖**​ កីឡា​បាន​បាន​បង្រៀន​គេឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ ចេះ​សហការ​គ្នា​ ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​សម្រេច​គោលដៅ​រួម​មួយ​​ហើយ​ជំនាញ​ទាំង​នេះ​ពិត​ជា​សំខាន់សម្រាប់​ការ​រស់​នៅ​ណាស់​។

៣. កីឡា​ធ្វើ​ឲ្យ​គេមាន​សុខភាព​ល្អ​ ៖​ ដូច​អ្នក​ដឹង​ហើយ​ថា​ការ​លេង​កីឡា​គឺ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ រឹង​មាំ និង​រូប​រាង​ស្រស់​ស្អាត​។

៤. លេង​កីឡា​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត ៖​ ពេល​ដែល​គេលេង​កីឡា​គេត្រូវ​ការ​ទំនុក​ចិត្ត​​ដើម្បី​យក​ឈ្នះ​លើ​ដៃ​គូ​ ដូច្នេះ​កីឡា​បាន​ពង្រឹង​ទំនុក​ចិត្ត​គេយ៉ាង​ខ្លាំង។ កីឡា​បង្រៀន​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់ កាន់​តែ​រឹង​មាំ។

រូបតំណាង

៥. លេង​កីឡា​អាច​កាត់​បន្ថយ​សម្ពាធ​ដែល​គេមាន​ ៖​ ពេល​ដែល​គេមិន​សប្បាយ​ ស្មុគស្មាញ​ កីឡា​អាច​ធ្វើ​ឲ្យ​គេធូរ​ស្រាល​ជាង​មុន​ ព្រោះ​ពេល​ដែល​គេលេង​វា​គេនឹង​មិន​អាច​បែក​អារម្មណ៍​ទៅ​ណា​នោះ​ទេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គេចាញ់។

ដូច្នេះ​ឪពុក​ម្ដាយគួរ​តែ​គួរ​ឲ្យ​កូន​ៗលេង​កីឡា​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ ព្រោះ​វា​ពិត​ជា​ល្អ​សម្រាប់​ពួក​គេ​ណាស់៕

ចុចអាន៖ឃើញ​អត្ថប្រយោជន៍​ទាំង​នេះ​ហើយ ​អ្នក​មិន​ចូលចិត្ត​ហែល​ទឹក​គួរ​គិត​សារ​ឡើង​វិញ

ប្រភព៖ kidshealth ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម