ចិញ្ចៀន​ភ្ជាប់​ពាក្យ​តារា​ស្រី​ចិន​៦​រូប ដែល​មាន​តម្លៃ​លើស​ចិញ្ចៀន​របស់ Fan Bingbing ឆ្ងាយ

  • 2017-09-22 02:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ស្រី​ស្អាត Fan Bingbing តែង​ពោល​ថា​ធ្វើ​អ្វី​ក៏​ចង់​ឲ្យ​លេច​ធ្លោ​ជាង​គេ​នោះ ហាក់​ដូច​លើក​នេះ នាង​ត្រូវ​ចាញ់​ប្រៀប​គេ​ម្ដង​ហើយ។

ខាង​ក្រោម​នេះ​គឺ​ជា​សិល្ប​ការិនី​ប្រទេស​ចិន​ដែល​ត្រូវ​បាន​មិត្ត​ប្រុស​ជូន​ចិញ្ចៀន​សុំ​រៀបការ​តម្លៃ​កប់​ពពក​លូក​មិន​ដល់។

Fan Bingbing- Li Chen

ចិញ្ចៀន​សុំ​រៀប​ការ​ដែល​តារា​សម្ដែង Li Chen ជូន​ទៅ​មិត្ត​ស្រី Fan Bingbing ក្នុង​ឱកាស​ខួប​លើក​ទី​៣៦​របស់​នាង​មាន​ទម្ងន់​ពេជ្រ​២០​ការ៉ាត់ និង​តម្លៃ ៩០​ម៉ឺន​ដុល្លារ។

Angelababy – Huang Xiaoming

ចិញ្ចៀន​ពេជ្រ​រាង​ដំណក់​ទឹក​ទម្ងន់​៥,៥​ការ៉ាត់ គួប​ផ្សំ​នឹង​ពេជ្រ​តូច​៧៣​គ្រាប់​របស់ Angelababy មាន​តម្លៃ​១លាន និង​៧៥​ម៉ឺន​ដុល្លារ។

Zhang Ziyi

ស្រី​ស្អាត​ត្រកូល Zhang មាន​សំណាង​មាន​ចិញ្ចៀន​សុំ​រៀប​ការ​ដល់​ទៅ​២​ព្រោះ​មាន​មិត្ត​ប្រុស​២។ ចិញ្ចៀន​ទី​១​ដែល​ជូន​ដោយ​មហាសេដ្ឋី Vivi Nevo មាន​ទម្ងន់ ១២​ការ៉ាត់ និង​តម្លៃ ៥​លាន​ដុល្លារ​កន្លះ។ ពេល​រៀបការ​ជាមួយ​តារា​ចម្រៀង Wang Feng នាង​ទទួល​បាន​ចិញ្ចៀន​ទម្ងន់ ៩,១៥​ការ៉ាត់ និង​តម្លៃ ១លាន ៧៥​ម៉ឺន​ដុល្លារ។

Barbie Tsu (សាន់​ឆាយ)

រៀបការ​ជាមួយ​មហាសេដ្ឋី​តៃវ៉ាន់ សាន់ឆាយ​ទទួល​បាន​ចិញ្ចៀន​ទម្ងន់​៦​ការ៉ាត់ និង​តម្លៃ ១លាន ៥​សែន​ដុល្លារ។

Carina Lau – Leung Liu Wai

ចិញ្ចៀន​រៀបការ​របស់​តារា​ជើង​ចាស់ Carina Lau មាន​ទម្ងន់ ១២​ការ៉ាត់ និង​មាន​តម្លៃ​៤លាន ២៥​ម៉ឺន​ដុល្លារ។

Michelle Reis

ចិញ្ចៀន​រៀបការ​របស់​បវរកញ្ញា​ចិន​ឆ្នាំ​១៩៨៨ មាន​ទម្ងន់​តែ​៨​ការ៉ាត់​តែ​ប៉ុណ្ណោះ តែ​ត្រូវ​បាន​ដុះ​ខាត់​ពិសេស​ជាង​ធម្មតា​ទើប​មាន​តម្លៃ​ឡើង​ដល់​ទៅ ៨លាន ៥​សែន​ដុល្លារ។

Zhang Yuqi

ទោះ​បី​ជា​ឆាប់​ការ ក៏​ដូច​ជា​ឆាប់​បែក​ក៏​ដោយ តែ​ប្ដី​របស់​ស្រី​ស្អាត Yuqi នៅ​តែ​ជូន​ចិញ្ចៀន​ពេជ្រ​ទម្ងន់ ៨,៦៨៨ ដល់​ប្រពន្ធ និង​មាន​តម្លៃ ១លាន​២​សែន​ដុល្លារ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖​ Caramel

អត្ថបទពេញនិយម