ខ្លាំង! វីដេអូ​អ្នក​បុក​ល្ហុង​​វៀតណាម​ចេះ​ខ្មែរ និង​ថៃ​រអិល ទាក់ទាញ​អ្នក​មើល​រាប់​លាន

  • 2017-09-19 01:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីដេអូ​ឃ្លីប​អ្នក​លក់​បុក​ល្ហុង​ម្នាក់​កំពុង​ល្បី​កក្រើក​លើ​បណ្ដាញ​ហ្វេសប៊ុក​ក្នុង​ប្រទេស​វៀតណាម រួម​ទាំង​ប្រទេស​កម្ពុជា​ខ្លះ​ដែរ ដោយ​សារ​អ្នក​បុក​ល្ហុង​រូប​នេះ​អាច​និយាយ​និង​ច្រៀង​ទាំង​ភាសា​វៀតណាម ភាសាខ្មែរ និង​ភាសា​ថៃ​យ៉ាង​រអិល។

គណនី​ហ្វេសប៊ុក​ឈ្មោះ Tina Võ បាន​បង្ហោះ​វីដេអូ​នេះ​ឡើង​កាល​ពី​សប្ដាហ៍​មុន ដោយ​សរសេរ​រៀបរាប់​ថា៖ "ជួយគាំទ្រ​ប្អូនស្រី​ឈ្មោះ Bao Thy ផង។​ នាង​រៀនបុកល្ហុងមកពីថៃ ចេះនិយាយដល់ទៅ៣ភាសា។ ធានា​ថា​ញ៉ាំ​ឆ្ងាញ់​មិនឆ្អាប​ទេ គឺ​ឆ្ងាញ់​ជាង​ខ្ញុំ​ធ្លាប់​ញ៉ាំ​នៅ​ថៃ​ទៅ​ទៀត។ មិន​ត្រឹម​តែលក់​​បុកល្ហុងទេ​ ថែម​ទាំង​មាន​លក់គ្រឿង​សំអាង​ទៀតផង។ អាយុ​សាមសិប​ហើយ តែ​នៅ​ក្មេង​ល្វក់។ លក់នៅ​សាល​តាំង​ពិព័រណ៍​ក្នុង​ទីក្រុង​ហូជីមិញ"។ រំលង​មិន​បាន​ប៉ុន្មាន​ថ្ងៃ វីដេអូ​នេះ​មាន​អ្នក​ចូល​ទស្សនា​​ជាង​២​លាន​ដង។ ចង់​ដឹង​ថា​ប្លែក​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​របស់​នាង​ទាំង អស់​គ្នា!

ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម