ចង់​ដាច់​ផ្ងារ​ពេល​ដឹង​តម្លៃ​ស្បែក​ជើង​ថ្មី​របស់ Aum Patcharapa!

  • 2017-09-19 01:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុ​តែជា​តារា​ល្បី​លំដាប់​ប្រទេស​ Aum Patcharapa តែង​មាន​រឿង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ចាប់​អារម្មណ៍​ជានិច្ច ជា​ពិសេស​សម្រាប់​ការ​លេង​ម៉ូដ​សំលៀកបំពាក់ Fashion ផ្សេង​ៗ។ ចុង​ក្រោយ​នេះ តារា​ស្រី​វ័យ ៣៨ឆ្នាំ​បាន​បង្ហោះ​រូប​ថត​ទោល​មួយ​សន្លឹក​នៅ​លើ​គណនី Instagram របស់​ខ្លួន ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​គឺ​ស្បែក​ជើង​ម៉ូដ​ថ្មី​ប្លែក​របស់​នាង។

មិន​បាន​ប៉ុន្មាន​ស្បែក​ជើង​នេះ​ ក៏​មាន​អ្នក​ស្រាវជ្រាវ​ឃើញ​​ថា​ជា​ស្បែក​ជើង​ប្រ៊េន " manolo blahnik X Rihanna Poison Ivy Gladiator Sandals” ដែល​មាន​តម្លៃ​រហូត​ដល់​ ២៣២៥ដុល្លារ។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Jaizaa។ ពាក់ព័ន្ធ​តម្លៃ​ស្បែក​ជើង​នេះ​ដែរ ទោះ​យ៉ាង​ណា​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​និយាយ​​ថា​ទោះ​បី​វា​មាន​តម្លៃ​ថ្លៃ​ តែ​ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ​សម្រាប់ Aum ព្រោះ​នាង​មាន​លុយ​ចាយ​ច្រើន​ហូរហៀ​ស្រាប់​ទៅ​ហើយ ៕  

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន