បែក​ធ្លាយ​តារាង​ឈ្មោះ​តារា​កូរ៉េ​នឹង​ចូលរួមកម្មវិធី​ពាន​រង្វាន់ MAMA នៅ​វៀតណាម

  • 2017-09-18 05:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​ចម្រៀង KPOP នៅ​វៀតណាម​កំពុង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឃើញ​ឈ្មោះ​តារា​ចម្រៀង​ដែល​នឹង​មក​សម្ដែង​នៅ​ទី​នេះ​នា​ខែ​វិច្ឆិកា​ខាង​មុខ។

EXID

ដូច​អ្នក​គាំទ្រ​ដឹង​ស្រាប់​ហើយ​ថា កម្មវិធី​ប្រគល់​ពាន​រង្វាន់​ចម្រៀង Mnet Asian Music Awards (MAMA) នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដល់​ទៅ​៣​ប្រទេស​ក្នុង​ឆ្នាំ​នេះ រួម​មាន​ប្រទេស​វៀតណាម ជប៉ុន និង​ហុងកុង។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​កន្លង​ទៅ​នេះ បញ្ជី​រាយ​ឈ្មោះ​តារា​ចម្រៀង​សម្រាប់​ចូលរួម​ក្នុង​ប្រទេស​នីមួយ​ៗ​ត្រូវ​បាន​គេ​ទម្លាយ។ តាម​នោះ​ដែរ ក្រុម​តារា​ទាំង​អស់​នឹង​ចែក​ចេញ​ពី​៤​ក្រុម គឺ​ក្រុម​A ២​ក្រុម ក្រុម C និង​ក្រុម D។ ក្រុមD នឹង​ជា​ក្រុម​ដែល​ត្រូវ​ចូល​រួម​សម្ដែង​នៅ​វៀតណាម។ តារា​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម A រួម​មាន HyunA, EXID, Mamamoo, JBJ, Golden Child, Hot Shot និងKNK ជាដើម។

ការ​បែក​ធ្លាយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចម្រៀង​នៅ​កូរ៉េ​រង់ចាំ​យ៉ាង​អន្ទះសា៕

HyunA
Mamamoo

ប្រភព៖ saostar ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម