ចង់​បាន​ស្បែក​មុខ​ ស្បែក​ដង​ខ្លួន​ស​ស្អាត​បែប​ធម្មជាតិ​ កុំ​ភ្លេច​វិធី​នេះ!

  • 2017-09-16 03:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​នារី​ៗ​ដែល​គាត់​ចង់​បាន​ស្បែក​មុខ​ ស្បែក​ដង​ខ្លួន​ស​ស្អាត​បែប​ធម្មជាតិ​ ដោយ​មិន​ចង់​ប្រើ​គ្រឿង​សម្អាង​មាន​ជាតិ​គីមី​ច្រើន អាច​សាក​វិធី​ខាត់​ស្បែក​ដោយ​ប្រើ​គ្រឿង​ផ្សំ​ធម្មជាតិ​នេះ​បាន ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ស​ស្អាត មាន​សំណើម​នោះ​ទេ វា​ថែម​ទាំង​មិន​ប៉ះពាល់​ដល់​ស្បែក​ឬ​សុខភាព​ទៀត​ផង។ ដូច្នេះ​ថ្ងៃ​នេះ​កញ្ញា​នឹង​បង្ហាញ​ពី​របៀប​ខាត់​ស្បែក​ដែល​ទទួល​បាន​ការ​ពេញ​និយម​បី​សំណាក់​នារី​ៗ​ជា​ច្រើន ៖

គ្រឿង​ផ្សំ ៖

ម្សៅ​រមៀត

ម្សៅ​ពន្លៃ

ទឹកឃ្មុំ

​ម្សៅ Baking Soda

Scrub Coffee ឬ​ក៏​ កាក​កាហ្វេ

យ៉ាអួ

ទឹកដោះគោ​ឆៅ

ក្រូច​ពោធិ៍សាត់ ឬ ក្រូច​ឆ្មា

របៀប​ធ្វើ ៖

លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា​តាម​បរិមាណ​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ខាត់ កុំ​លាយ​ឲ្យ​ខាប់​ពេក​ឬ​រាវ​ពេក។ សម្រាប់​ទឹក​ដោះ​គោឆៅ និង យ៉ាអួ បើសិន​ជា​បើក​ប្រើ​ហើយ​មិន​អាច​ទុក​លាយ​លើក​ក្រោយ​ទៀត​ឡើយ​​ ដូច្នេះ​បើ​សិន​ជា​លាយ​ទៅ​នៅ​សល់​អ្នក​អាច​ញ៉ាំ​បាន ព្រោះ​វា​សុទ្ធ​តែ​ជា​របស់​ល្អ​សម្រាប់​ស្បែក​ និង សុខភាព៕

បន្ទាប់​មក​អ្នក​អាច​យក​វា​មក​ខាត់​លើ​ស្បែក​មុខ និង ដង​ខ្លួន​ឲ្យ​បាន​សព្វ រយៈពេល ២០ ទៅ ៣០ នាទី​សឹម​លាង​ចេញ។ ក្នុង​មួយ​អាទិត្យ​អ្នក​អាច​ខាត់​បាន ២ ដង។

ចង់​ស្អាត​ទាល់​តែឧស្សាហ៍​បន្តិច ម្យ៉ាង​ទៀត​ក៏​ត្រូវ​ចំណាយ​ពេល​ដើម្បី​ថែរក្សា​ខ្លួន​ដែរ កុំ​ចាំ​ដល់​ខក​អាយុ​បាន​ស្ដាយ​យុវវ័យ​របស់​ខ្លួន​នោះ៕

ពី៖ Facebook (Cutie Girl's House)

ចុចអាន៖ទោះមុខមានមុន និងស្នាមច្រើនប៉ុណ្ណាក៏អត់ខ្វល់​ទៀត​ដែរ ឲ្យតែដឹងវិធីផាត់មុខទាំងនេះ!

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម