Angelina Jolie ​ស្អាត​ឥត​ទាស់​ពេល​នាំ​កូន​ៗ​និង​តួ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​ខ្ញុំ" ឡើង​កម្រាល​ព្រំ​នៅ New York

  • 2017-09-15 05:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ខ្សែ​ភាពយន្ត “មុន​ដំបូង​​ខ្មែរ​ក្រហម​សម្រាប់​លោក​ប៉ា​ខ្ញុំ” ចាប់​ផ្ដើម​ចេញ​បញ្ចាំង​នៅ​កម្ពុជា តារា​សម្ដែង​អាមេរិក Angelina Jolie ដែល​ជា​អ្នក​ដឹកនាំ​និង​ក្រុម​ការងារ​ទាំង​អស់​ក៏​កំពុង​ចេញ​​មុខ​ផ្សព្វផ្សាយ​រឿង​នេះ​យ៉ាង​មមាញឹក​ដែរ​នៅ​ទីក្រុង​ល្បី​ៗ​លើ​ពិភពលោក។

ចុង​ក្រោយ​​នេះ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ តារា​សកម្ម​ខាង​ផ្នែក​មនុស្សធម៌ Angelina Jolie បាន​​ចូលរួម​​កម្មវិធី​សម្ពោធ​ភាព​យន្ត​នេះ​នៅ​រោងភាពយន្ត Director’s Guild ទីក្រុង New York ដោយ​ស្លៀក​រ៉ូប​វែង​គ្មាន​ដៃ​ម៉ាក Dior Haute Couture ដ៏​ស្រស់​ស្អាត។ រួម​ដំណើរ​ជាមួយ​តារា​វ័យ ៤២ឆ្នាំ​រូប​នេះ គឺ​កូន​ៗ​ទាំង​៦​រួម​មាន Shiloh, អាយុ ១១ឆ្នាំ, Zahara, អាយុ​ ១២ឆ្នាំ, ​បង​ប្អូន​ភ្លោះ Knox និង Vivienne អាយុ​ ៩ឆ្នាំ, Pax អាយុ ១៣ឆ្នាំ និង Maddox អាយុ ១៦ឆ្នាំ ព្រម​ទាំង អ្នក​ស្រី លឿង អ៊ឹង ដែល​ជា​អ្នក​និពន្ធ និង​តួ​សម្ដែង​មួយ​ចំនួន​ក្នុង​ខ្សែ​ភាពយន្ត។  

ផ្អែក​តាម​ជីវិត​ពិត​របស់​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា អ្នក​ស្រី លឿង អ៊ឹង ភាពយន្ត “First They Killed My Father” ឬ “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោកប៉ា​ខ្ញុំ” រៀបរាប់​ពី​បទពិសោធន៍​របស់​ក្មេង​ស្រី​ម្នាក់​ដែល​​បាន​ឆ្លង​កាត់​​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ Maddox ដែល​ជា​កូន​ចិញ្ចឹម​ជនជាតិ​ខ្មែរ គឺ​ជា​អ្នក​ជំរុញ​ទឹក​ចិត្ត Angelina Jolie ឲ្យ​ផលិត​ភាពយន្ត​នេះ​ឡើង ៕

ប្រភព៖ People ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម