អាយុ​២៥​ឆ្នាំ Selena Gomez ត្រូវ​គេ​វាយ​តម្លៃ​ថា​ចាស់​ជាង Tang Yan អាយុ​៣៣​ទៅ​ទៀត

  • 2017-09-15 03:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​អាយុ​ប្អូន​តារា​ស្រី​ចិន​ដល់​ទៅ​៨​ឆ្នាំ​ក៏​ដោយ តែ​តារា​ចម្រៀង​ល្បី​ឈ្មោះ Selena Gomez ត្រូវ​គេ​ថា​ចាស់​ជាង​រៀម​ច្បង​ទៅ​ទៀត។

កម្មវិធី New York Fashion Week កំពុង​តែ​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​របស់​តារា​មក​ពី​គ្រប់​ទិស​ទី​លើ​ពិភពលោក។ ថ្មី​ៗ​នេះ​បំផុត តារា​សម្ដែង​ជួរ​មុខ​ចិន Tang Yan និង​តារា​ចម្រៀង​អាមេរិក Selena Gomez បាន​ប៉ះ​គ្នា​នៅ​លើ​កៅ​អី​ជួរ​មុខ​របស់​ម៉ាក​សំលៀកបំពាក់​១ ដែល​បាន​អញ្ជើញ​ស្រី​ស្អាត​ទាំង​២​មក​ធ្វើ​ភ្ញៀវ​កិត្តិយស។

មាន​វត្តមាន​នៅ​ទី​នេះ សិល្ប​ការិនី​ទាំង​២​គឺ​មើល​ទៅ​លេច​ធ្លោ​ដូច​គ្នា។ ខណៈ​ម្ចាស់​បទ "The Heart wants what it want” ស្អាត​បែប​មុត​ស្រួច​នោះ តួ​រឿង "Bounty Hunters” ស្អាត​បែប​សុភាព​វិញ។ យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​មាន​អាយុ​ប្អូន​តារា​ចិន​ជិត​១០​ឆ្នាំ​ក៏ដោយ តែ​អតីត​មិត្ត​ស្រី​តារា​ចម្រៀង Justin Bieber នៅ​តែ​ត្រូវ​គេ​ថា​ចាស់​ជាង​មិត្ត​រួម​ការងារ​ដដែល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel