បើឃើញ​មាន​ចំណុចទាំង​នេះបញ្ជាក់ថា អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ជាង​ខ្លួន​ឯង

  • 2017-09-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​ប្រហែល​ជា​អ្នក​អាច​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង អ្នក​ចំណាយ​កម្លាំង ចំណាយ​ទឹក​ចិត្ត​ដើម្បី​តែ​ស្នេហា​មួយ​រវាង​មនុស្ស​ពីរ​នាក់ តែ​យ៉ាង​មិញ​បើ​អ្នក​ឃើញ​ថា​ខ្លួន​ឯង​កំពុង​មាន​ចំណុច​ទាំង​នេះ អ្នក​គួរ​តែ​ងាក​មក​ស្រឡាញ់​ខ្លួន​ឯង​ខ្លះ ព្រោះ​វា​បញ្ជាក់​ថា​អ្នក​ស្រឡាញ់​គាត់​ខ្លាំាំង​ជាង​ខ្លួន​ឯង​ហើយ ៖

១. អ្នក​អាច​ទុកគ្រប់​យ៉ាង​​ចោលដើម្បី​គាត់​ ៖​ ​ពេល​ដែល​គាត់​ត្រូវការ​អ្នក​ អ្នក​អាច​ទុក​ការងារ​ មិត្តភ័ក្ដិ ​ឬ ​គ្រួសារ​​មួយ​ឡែក​ដើម្បី​ទៅ​ជួយ​គាត់ ឬ​ជួប​គាត់​ ហើយ​ពេល​ខ្លះ​ទៀត​សូម្បី​តែ​រឿង​ខ្លួន​ឯង​ក៏​ចោល​ដែរ ។​

២. អ្នក​តែង​តែ​នៅ​ក្បែរ​គាត់​ ៖​ គ្រប់​ពេល​អ្នក​តែង​តែ​នៅ​ទី​នេះ​ដើម្បី​គាត់​ ពេល​ដែល​គាត់​មាន​បញ្ហា​ មិន​សប្បាយ​ចិត្ត​ អ្នក​តែង​នៅ​ក្បែរ​គាត់​ លួងលោម និង​ គាំទ្រ​គាត់​រហូត​ដល់​ពេល​ខ្លះ​ខ្លួន​ឯង​ពិបាក​ចិត្ត​ក៏​មិន​ហ៊ាន​និយាយ​ដែរ ព្រោះ​ខ្លាច​បន្ថែម​បញ្ហា​ឲ្យ​គាត់។

៣.ស្នាម​ញញឹម​គាត់​ជា​សេចក្ដី​សុចខ​មួយ​សម្រាប់​អ្នក ៖​ ឲ្យ​តែ​បាន​ឃើញ​គាត់​ញញឹម​គឺ​អ្នក​មាន​ក្ដី​សុខ​ហើយ​ ទោះ​ពេល​ខ្លះ​អ្នក​ត្រូវ​ឈឺចាប់​ខ្លួន​ឯង​ក៏​ដោយ​ ក៏​អ្នក​នៅ​តែ​ធ្វើ​វា​ដើម្បី​ក្ដី​សុខ​គាត់​។

៤. អ្នក​តែង​តែង​សម្រប​តាម​គាត់​ជានិច្ច​ ៖​ អ្នក​តែង​ព្យាយាម​សម្រប​តាម​គាត់​ ទោះ​​ពេល​ខ្លះ​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​របស់​នោះ​ តែ​បើ​គាត់​ចង់​ញ៉ាំ​ អ្នក​នៅ​តែ​ព្យាយាម​ញ៉ាំ​តាម​គាត់​។ ពេល​មាន​បញ្ហា​អ្នក​តែ​តែ​ធ្វើ​ចាញ់ មិន​តប​ត​ជាមួយ​គាត់ សុខ​ចិត្ត​លួច​យំំ​តែ​ឯង​ក៏​មាន។

៥. អ្នក​ទុក​តម្រូវ​ការ​គាត់​ជាជាង​តម្រូវ​ការ​អ្នក​​ ៖​ ពេល​ខ្លះ​ដល់​ថ្នាក់​អ្នក​ភ្លេច​​ស្រឡាញ់​ខ្លួន​ឯង​ទៀត​ផង​ ដោយ​សារ​តែ​ស្រឡាញ់​គាត់​ពេក​ អ្នក​សុខចិត្ត​លះ​បង់​អ្វី​ដែល​អ្នក​ចង់​បាន​ដើម្បី​របស់​ដែល​គាត់​ចង់​បាន​។ អាច​និយាយ​បាន​ថា មិន​ហ៊ាន​ទិញ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​ទេ សុខចិត្តទុក​លុយ​ទិញ​អ្វី​ដែល​គាត់​ស្រឡាញ់។

៦. អ្នក​តែង​ផ្ដល់​ឱកាស​ឲ្យ​គាត់​ ៖​ អ្នក​នៅ​តែ​លើកលែង​ឲ្យ​គាត់ ហើយ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ ទោះ​បី​ជា​គាត់​ធ្វើ​ខុស​យ៉ាង​ណា​ក៏​ដោយ។ ម្ដង​ជា​ពីរ​ដង អ្នក​នៅ​តែ​មិន​រាង​នៅ​តែ​ចង់​នៅ​ជាមួយ​គាត់​ដោយ​មិន​គិត​ជា​រឿង​អតីត។

៧. អ្នក​តែង​ប្រាប់​គាត់​ពី​ដំណឹង​អ្នក​ ៖​ អ្នក​ទៅ​ណា​ ធ្វើ​អ្វី​ អ្នក​តែងតែ​ប្រាប់​គាត់​ ព្រោះ​មិន​ចង់​ឲ្យ​គាត់​បារម្ភ ហើយ​ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា ទោះ​បី​ជា​ទៅ​ណា​តិចតួច​ក៏​ដោយ​ក៏​ប្រាប់​គាត់​ដែរ ហើយ​បើ​គាត់​មិន​សប្បាយ​ចិត្ត​ឲ្យ​ទៅ​អ្នក​ក៏​លែង​ចង់​ទៅ​ដែរ។

ទាំង​នេះ​បាន​បង្ហាញ​ថា​អ្នក​ពិត​ជា​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​នោះ​ខ្លាំង​ជាង​ខ្លួន​ឯង​ហើយ តែ​យ៉ាង​ណា​ក៏​ដោយ​ទោះ​បី​ជា​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា ក៏​កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង​ផង៕

ចុចអាន៖

ប្រភព៖ bolde ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម