ចង់បានភាពផ្អែមល្អែមពីមិត្តប្រុសដោយការថើប ស្រីៗគួរសាកល្បងស្នៀតទាំងនេះ

  • 2017-09-13 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​ចូល​ចិត្ត​កៀក​កើយ​ស្និទ្ធ​ស្នាល​ជាមួយ​មនុស្ស​ស្រី​។ ពេល​ខ្លះ​ស្រី​ៗ​ក៏​ត្រូវ​ការ​ភាព​កក់​ក្តៅ​តាម​រយៈ​សកម្មភាព​ទាំង​នោះ​ដូច​គ្នា​ ប៉ុន្តែ​ដោយ​ហេតុ​ថា​យើង​ជា​ស្រី​តែង​តែ​មាន​ការ​អៀន​ខ្មាស​ ហើយ​មិន​ដឹង​ត្រូវ​ធ្វើ​ខ្លួន​បែបណាឲ្យសមនោះទេ​។ ស្នៀត​ទាំង ​៤ ខាងក្រោមនេះ​គឺ​សម្រាប់​ស្រី​ដែល​ចង់​ឲ្យមិត្ត​ប្រុស​ថើប​ខ្លួន​ប្រកប​ដោយ​ភាព​ផ្អែម​ល្អែម៖

១. ព្យាយាម​នៅ​ជិត​ៗ​គ្នា​៖ ពេល​នៅ​ជាមួយ​គ្នា​តែ​ពីរ​នាក់​ អ្នក​គួរ​ស្វែង​រក​ឱកាស​នៅ​ក្បែរ​កៀក​គេ​ឲ្យ​បាន​ច្រើន​ ទោះ​ជា​ពេល​អង្គុយ ​ឬ​ឈរ​ក៏​ដោយ​។

រូបតំណាង

**២. សម្លឹង​ភ្នែក​គេ​៖** ពេល​ដែល​អ្នក​សម្លឹង​គេ​ក្នុង​កែវ​ភ្នែក​ស្រទន់ ​អម​ជាមួយ​កាយ​វិការ​កៀក​កិត​បន្ថែម​ទៀត ​គេ​នឹង​យល់​ថា​អ្នក​កំពុង​ចង់​បាន​អ្វី​ពី​គេ​។

៣. កាន់​ដៃ​៖ អាច​និយាយ​ថា​វា​ជា​កាយ​វិការ​បើក​ឱកាស​ឲ្យដៃ​គូ​ក៏​ថា​បាន ​អ្នក​ទាំង​ពីរ​នឹង​ទទួល​អារម្មណ៍​កក់​ក្តៅ ​និង​រ៉ូមែនទិច។

៤. ខ្សឹប​ដាក់​ត្រចៀក​៖ គួរ​ខ្សឹប​ដោយ​និយាយ​ពាក្យ​ផ្អែម​ល្អែម​ និង​ទន់​ភ្លន់​ដើម្បី​ឲ្យគាត់​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក៕

ចុចអាន៖ធ្វើម៉េចដឹងថាម្នាក់នោះជាបុរសក្នុងក្តីស្រមៃរបស់យើង?

ចុចអាន៖បើជ្រុលបែកគ្នាជាមួយសង្សារហើយ កុំព្យាយាមចង់ធ្វើមិត្តវិញឲ្យ​​សោះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម