ស្រីៗ​ដែល​សម្រាល​កូន​រួច​ចង់​បាន​រាង​សិចស៊ី​មក​វិញ គួរ​អនុវត្តន៍ ៧ ចំណុច

  • 2017-09-13 03:46:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ដែល​មាន​កូន​រួច​ពិតជា​បាត់បង់​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ពី​មុន​ហើយ។ តែ​កុំ​បារម្ភ​អី បើ​ចង់​បាន​​រាង​សិចស៊ី​មក​វិញ​ក្រោយ​ផ្ដល់​កំណើត​ឲ្យ​កូន​រួច​នោះ អ្នក​ម្ដាយ​គ្រប់​រូប​គួរ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ៖

.បញ្ឈប់​រាល់​ការ​ញ៉ាំ​អាហារ​តាម​ការ​ឃ្លាន​របស់​ក្រពះ ព្រោះ​វា​នឹង​ជួយ​ធ្វើឲ្យ​រាងកាយ​ចាប់ផ្ដើម​ស្រក​គីឡូ ហើយ​គួរ​ញ៉ាំ​តែ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​វិញ។

.ចាប់ផ្ដើម​ឆ្លៀត​ពេល​ហាត់ប្រាណ​ក្បាច់​ណា​ងាយ​ៗ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ព្រោះ​ទើប​សម្រាល​កូន​រួច។

រូបតំណាង

.ដាក់​គោលដៅ​ឲ្យ​ច្បាស់លាស់​ថា ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ខែ​ទើប​ចាប់ផ្ដើម​ហាត់ប្រាណ ហើយ​ប៉ុន្មាន​ខែ​ទើប​យក​រាង​ដើម​មក​វិញ​ឲ្យ​បាន។

.ស្លៀកពាក់​ឲ្យ​បាន​ស្អាតបាត​គ្រប់​ពេល ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ខ្លួន​រយីករយាក ទោះ​ធាត់​ក៏​ដោយ​ឲ្យ​តែ​ធាត់​ស្អាត​ទៅ​គឺ​បាន​ហើយ។ បែប​នេះ​ទើប​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង។

.គេង​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​ជួយ​ឲ្យ​ស្បែក​មាន​ពន្លឺ និង​ស្រស់​ថ្លា បែប​នេះ​ទោះ​ជា​ទើប​កូន​ខ្ចី​តែ​អាច​ស្លៀកពាក់​ខ្លី​បញ្ចេញ​សាច់​ដដែល។

.ទោះបីជា​អ្នក​នៅ​ផ្ទះ​តែ​ម្នាក់ឯង​ជាមួយ​កូន​ក៏​ដោយ ក៏​ត្រូវ​តែ​ថែរក្សា​សក់​ត្រូវ​ធ្វើឲ្យ​ស្អាត​ និង​មាន​របៀប​ជានិច្ច ហើយ​កុំ​ត្អូញត្អែរ​ថា​គ្មាន​ពេលវេលា​មើល​ថែ​សក់ ព្រោះ​ត្រឹមតែ​ពីរ-បី​នាទី​ប៉ុណ្ណោះ។

.ឲ្យ​ស្វាមី​អ្នក​ជួយ​​មើល​ថែ​កូន​មួយ​ភ្លែត ដើម្បី​មាន​ពេល​ទៅ​ថែរក្សា​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ៕

រូបតំណាង

ចុចអាន៖វិធី ៧ យ៉ាង​ថែរក្សា​សុដន់​ឲ្យ​នៅតែមូលក្លុំ​ស្អាត និង​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់


ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី