ត្រចៀកកាំ​បដិសេធ​ឆ្លើយ​តប​នឹង​សំនួរ​រឿង​​ចៀវៃ​ដាក់​អំពើ

  • 2017-09-13 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រឈម​មុខ​នឹង​ការ​ចោទ​សួរ​ថា​ខ្លួន​ធ្លាប់​ត្រូវ​មិត្ត​រួម​ការងារ​ដាក់​អំពើ តារា​សម្ដែង​ល្បី​ឈ្មោះ Zhao Wei មិន​បាន​បដិសេធ​ក៏​ដូច​ការពារ Ruby Lin នោះ​ទេ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១​ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជួរ​មុខ Zhao Wei បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​​ដែល​នាង​ផ្ទាល់​ជា​អ្នក​តំណាង​របស់​ម៉ាក​យីហោ​នោះ។

នៅ​ទី​នេះ​ដែរ អ្នក​ម្ដាយ​កូន​២​ទទួល​បាន​សំនួរ​ជា​ច្រើន​ទាក់ទង​នឹង​រឿង​ខ្លួន​ធ្លាប់​ជា​អ្នក​រង​គ្រោះ​ដោយ​ត្រូវ តារា​សម្ដែង Ruby Lin ដាក់​អំពើ​ដោយ​យក​ម្ជុល​ចាក់​លើ​រូប​តុក្កតា។

ប្រឈម​​មុខ​នឹង​ការ​ជីក​ឫស​ជីក​គល់​នេះ ត្រចៀកកាំ​រក្សា​ភាព​ស្ងៀមស្ងាត់​ទាំង​ស្រុង​ដោយ​នាង​មិន​ទទួល​ស្គាល់ ក៏​ដូច​បដិសេធ​ថា​ខ្លួន​ត្រូវ​គេ​ធ្វើ​អំពើ​នោះ​ដែរ។ សកម្មភាព​របស់​ស្រី​ស្អាត​វ័យ​៤១​ឆ្នាំ​រឹត​តែ​ធ្វើ​ឲ្យ​ចង់​ដឹង​ពី​ការ​ពិត​នៃ​រឿង​រ៉ាវ​នេះ​ទ្វេ​ដង​ទៅ​ទៀត៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម