មើល​ទម្រង់​ចិញ្ចើម ដឹង​ដល់​និស្ស័យ​មនុស្ស​ស្រី​

  • 2017-09-13 01:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​បាន​ដឹង​មក​ហើយ​ថា ទម្រង់​មុខ​​របស់​មនុស្ស​ជា​មាគ៌ា ដែល​អាច​មើល​ធ្លុះ​​ដល់​ចិត្ត​ ប៉ុន្តែ​ចិញ្ចើម​វិញ​ក៏​អាច​បង្ហាញ​អត្តចរិត​ និង​មហិច្ឆតា​​របស់​មនុស្ស​បាន​ដែរ​។ តោះ​យើង​មក​មើល​ទម្រង់​ចិញ្ចើម​​ទាំង​១២​ខាង​ក្រោម​នេះ ដែល​នឹង​បង្ហាញ​ច្បាស់​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស រួម​ផ្សំ​នឹង​មហិច្ឆតា​ទៅ​អនាគត​របស់​គេ​បាន​ផង។

១. ចិញ្ចើម​ធម្មតា

ចិញ្ចើម​ដែល​មាន​ប្រវែង​មិន​វែង មិន​ខ្លី បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ប្រកាន់​ខ្ជាប់​ប្រពៃណី ​ទំនៀម​ទម្លាប់​ និង​ជា​បុគ្គល​ដែល​មាន​ភាព​ស្មោះ​ត្រង់ សុចរិត។ ជាពិសេស អ្នក​មិន​មែន​ជា​មនុស្ស​កាច់​ឫក​ កាច់​រាង ចង់​ឲ្យ​គេ​មក​ចូលចិត្ត​អ្នក​នោះ​ទេ​។

២. ចិញ្ចើម​ខ្លី

ពិសេស​បំផុត ព្រោះ​អ្ន​ក​ជា​មនុស្ស​មាន​ភាព​អំណត់ រហូត​ទាល់​តែ​ទទួល​បាន​ជោគជ័យ​ទើប​ឈប់​ប្រឹង​។

៣. ចិញ្ចើម​វែង

អ្នក​ដែល​មាន​ចិញ្ចើម​វែង​ជា​មនុស្ស​មិន​សូវ​មាន​ភាព​តាន​តឹង​ក្នុង​ជីវិត​ទេ​ ហើយ​ថែម​ទាំង​ជា​មនុស្ស​ចុះ​ចំណោម​ក្នុង​សង្គម​ទៀត​ផង។ ជាពិសេស អ្នក​ជា​មនុស្ស​រស់រវើក មិន​ចេះ​កើត​ទុក្ខ​ និង​អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់​បាន​​ដោយ​​ដៃ​របស់​អ្នក។

៤. ចិញ្ចើម​ក្រាស់

អ្នក​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត ​ជឿ​ជាក់​លើ​ខ្លួន​ខ្ពស់​ទាំង​ខាង​ក្នុង ​និង​ខាង​ក្រៅ​។ ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​របៀប​ដែល​អ្នក​ដោះ​ស្រាយ​បញ្ហា​ ឬ​ជម្លោះ​ផ្សេង​ៗ​ ព្រោះ​អ្នក​ជា​មនុស្ស​ដែល​អាច​ដោះ​ស្រាយ​បាន​យ៉ាង​ងាយ​​។ ជាពិសេស ​បើ​អ្នក​កំណត់​គោល​ដៅ​ណា​មួយ​ហើយ​ គឺ​គ្មាន​អ្វី​អាច​បញ្ឈប់​អ្នក​បាន​ឡើយ។ អ្នក​ជា​មនុស្ស​មិន​ខ្វល់​ខ្វាយ​ពី​គំនិត​អ្នក​ដទៃ​ដែល​គិត​មក​លើ​អ្នក​ឡើយ គឺ​ធ្វើ​យ៉ាង​ណា រស់​នៅ​ស្ងប់​សុខ​ដោយ​ខ្លួន​ឯង។

៥. អ្នក​មាន​ចិញ្ចើម​ស្តើង ជា​មនុស្ស​​ពូកែ​លួង​លោម​អ្នក​ជុំវិញ​​។

៦. ចិញ្ចើម​ទាប

អ្នក​ដែល​មាន​ចិញ្ចើម​ទាប​បែប​នេះ ​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន​គ្រប់​ស្ថានការណ៍​ទាំងអស់។ អ្នក​ជា​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​ចុះ​សម្រុង​ជាមួយ​អ្នក​គ្រប់​គ្នា​ និង​ជា​មនុស្ស​ដែល​រក្សា​ទំនាក់ទំនង​បាន​រយៈ​ពេល​យូរ ហើយ​រឹងមាំ​ល្អ​​។

៧. ចិញ្ចើម​ខ្ពស់

អ្នក​ជា​មនុស្ស​ដែល​ងាយ​រង​ឥទ្ធិពល និង​មិន​សូវ​មាន​ទំនាក់​ទំនង​ច្រើន​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ទេ។ ​បើ​ជួប​គ្នា​ដំបូង គេ​នឹង​គិត​ថា អ្នក​ជា​មនុស្ស​ដាច់​តែ​ឯង និង​វាយ​ឫក ប៉ុន្តែ​ជាក់​ស្តែង​ អ្នក​នឹង​បើក​ចំហ​ទំនាក់​ទំនង នៅពេល​ណា​អ្នក​ទុក​ចិត្ត​មនុស្ស​ទាំង​នោះ។

៨. ចិញ្ចើម​ត្រីកោណ

អ្នក​ដែល​មាន​ទម្រង់​ចិញ្ចើម​មាន​ទ្រនុង​ខ្ពស់​ស្រួច មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​បត់​បែន​រហ័ស​ និយាយ​រួម​គឺ​អ្នក​វិភាគ និង​សម្រេច​ចិត្ត​បាន​រហ័ស​គ្រប់​កិច្ចការ។ ថ្វី​ត្បិត​ពេល​ខ្លះ លទ្ធផល​មិន​គាប់​ចិត្ត​ ក៏​អ្នក​មិន​ចុះ​ចាញ់​ឡើយ។ អ្នក​មាន​ចិញ្ចើម​បែប​នេះ ស័ក្តិសម​ជា​អ្នក​ដឹក​នាំ​បំផុត។

៩. ចិញ្ចើម​មូល

អ្នក​មាន​ចិញ្ចើម​រាង​កោង​មូល​បែប​នេះ ​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្ត​ល្អ​ និង​មាន​ភាព​ទាក់​ទាញ​ខ្ពស់។ អ្នក​តែង​ចូល​រួម​រាល់​ការ​លំបាក​ជាមួយ​អ្នក​ជុំវិញ និង​ជួយ​អ្នក​ដែល​ត្រូវការ​ជំនួយ​ជានិច្ច។

១០. ចិញ្ចើម​បញ្ឆៀង​ចុះ​ក្រោម

អ្នក​មាន​គល់​ចិញ្ចើម​បញ្ឆៀង​ចុះ​មក​ក្រោម​ជា​មនុស្ស​ដែល​មាន​អារម្មណ៍ និង​មហិច្ឆតា​ខ្លាំង​ក្លា​បំផុត។ អ្នក​ជា​មនុស្ស​ដែល​ដឹង​ថា​ខ្លួន​ត្រូវការ​អ្វី មាន​គោល​ដៅ​បែប​ណា​ក្នុង​ជីវិត និង​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​សម្រេច​បំណង​នោះ​ឱ្យ​ទាល់​តែ​បាន។

១១. ចិញ្ចើម​មើល​មិន​ឃើញ

អ្នក​ដែល​មាន​ចិញ្ចើម​ស្តើង គ្មាន​ពណ៌ ពិបាក​កំណត់​រូបរាង​​ជា​មនុស្ស​ដែល​ខ្វះ​ការ​ជឿជាក់​លើ​ខ្លួន​ និង​មិន​ច្បាស់​ពី​សមត្ថភាព​ខ្លួន​ឯង​ និយាយ​រួម​គឺ​ខ្លាច និង​អៀន​ប្រៀន​ច្រើន។

១២. ចិញ្ចើម​ត្រង់

និយាយ​ឲ្យ​ស្រួល​ស្តាប់ អ្នក​ជា​មនុស្ស​គិត​មុន​គូរ​ជានិច្ច។ ជា​ពិសេស អ្នក​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត គ្រប់​បែប​យ៉ាង​ទាំង​អស់៕

ចុចអាន៖

ប្រភព៖ YouTube ប្រែសម្រួល៖ Ma'Pig

អត្ថបទពេញនិយម