ឃើញ​អត្ថប្រយោជន៍​ទាំង​នេះ​ហើយ ​អ្នក​មិន​ចូលចិត្ត​ហែល​ទឹក​គួរ​គិត​សារ​ឡើង​វិញ

  • 2017-09-12 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លំហាត់​ប្រាណ​អ្វី​ក៏​ដោយ​សុទ្ធ​តែ​អាច​ជួយ​សុខភាព​បាន​ទាំង​អស់​ប៉ុន្តែ​​ការ​ហែល​ទឹក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លំហាត់​ប្រាណ​ល្អ​បំផុត​មួយ​​ដែល​អ្នក​គួរ​អនុវត្ត​​ជា​ប្រចាំ៖

១. ជួយ​គ្រប់គ្រង​ទម្ងន់

គឺ​គ្រប់​គ្រង​បាន​ប្រសើរ​ជាង​ការ​ដើរ​ ជិះកង់​ ឬ​រត់​ទៅ​ទៀត។

២. កាត់​បន្ថយ​ភាព​តានតឹង​បាន​ល្អ

ក្រោយ​ពេល​ហែល​ទឹក​ហើយ​​អ្នក​នឹង​មាន​ភាព​​ស្រស់​ស្រាយ​​ខ្លាំង​​​ខុស​ពី​ពេល​ដំបូង។ សម្រាប់​អ្នក​ដែល​កំពុង​ស្ត្រេស​គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង។

៣. ជួយសាច់ដុំឲ្យ​រឹង​មាំ

មិន​ត្រឹម​តែ​បន្ថយ​ស្ត្រេស​នោះ​ទេ​ ហែល​ទឹក​ក៏​ជួយ​ឲ្យ​សាច់ដុំ​ស្វាហាប់​ជាង​មុន​ផង​ដែរ។

៤. កាត់​បន្ថយ​គ្រោះថ្នាក់​

ការ​ហាត់​ប្រាណ​នៅ​កន្លែង​ Gym អាច​ធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់​បាន​បើ​មិន​ប្រុង​ប្រយ័ត្ន​ ប៉ុន្តែ​ការ​ហែល​ទឹក​អាច​បញ្ចៀស​គ្រោះថ្នាក់​ទាំង​នោះ​បាន​ច្រើន។

៥. ធ្វើ​ឲ្យ​គេង​លក់​កាន់​តែ​ស្រួល

ត្រូវ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​គេង​មិន​លក់ ឬ​គេង​ឆាប់​ភ្ញាក់​ជា​ដើម។

៦. បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន

វា​អាច​ជួយ​រាងកាយ​ប្រឆាំង​នឹង​​ជំងឺ​ទឹកនោម​ផ្អែម​ លើស​ឈាម​ ជំងឺ​បេះដូង និង​កាត់​បន្ថយ​កម្រិត​កូឡេស្ដេរ៉ូល​ក្នុង​ឈាម​ទៀត​ផង៕

ចុច​អាន៖ រោគ​សញ្ញា និង​គ្រោះថ្នាក់​បណ្ដាល​មក​ពី​អារម្មណ៍​ស្ត្រេស​​

ប្រភព៖ tescoliving ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម