ចៀវៃ​ត្រូវ​គេ​​រក​ឃើញ​ភ័ស្តុតាង​ថា ​ដាក់​អំពើ​ត្រចៀកកាំ

  • 2017-09-12 02:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ Ruby Lin គឺ​ជា​ឈ្មោះ​ដ៏​ក្ដៅ​គគុក​បំផុត​នៅ​បណ្ដាញ​សង្គម​ចិន។ ដោយ​នាង​ត្រូវ​មិត្ត​រួម​សម្ដែង​ក្នុង​រឿង "ព្រះនាង​យេយេ" បក​អាក្រាត​ថា ​នាង​​​មាន​មាត់​​ជា​ទេវតា តែ​​ចិត្ត​ជា​មារ​​។

តារា​សម្ដែង Zhou Jie បាន​លាន់​មាត់​ថា៖ "ហេតុ​អ្វី​បាន​ខ្ញុំ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់? នាង​ធ្វើ​ពុត​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ"។ ប្រុស​ស្អាត​រូប​នេះ​បាន​បន្ថែម​ថា ចៀ​វៃ​ស្អប់​ការ​​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​ចិន​ដី​គោក ហើយ​តែង​និយាយ​ដើម​តួ​ដែល​លេង​ជាមួយ​នាង។

​ក្រោយ​ពេល​រឿង "ព្រះនាង​យេយេ" បញ្ចាំង​ចប់ កេរ្តិ៍​ឈ្មោះ​របស់​ចៀវៃ​ល្បី​ខ្លាំង​ដល់​ថ្នាក់​មាន​កម្មវិធី​ទូរទស្សន៍​ចុះ​មក​ថត​ផ្ទះ​នាង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​នៅ​ពេល​ដល់ គេ​ប្រទះ​ឃើញ​​​មាន​តុក្កតា​មួយ​ដែល​បិទ​មុខ​ត្រចៀកកាំ ហើយ​ត្រូវ​បាន​យក​ម្ជុល​មក​ចាក់​ឡើង​ពេញ​មុខ។

តាម​នោះ​ដែរ ក្រោយ​ពេល​រឿង​នេះ​បញ្ចាំង​ចប់ ស្រី​ស្អាត​ទាំង​២​ល្បី​ស្មើ​គ្នា តែ​ត្រចៀកកាំ​ល្បី​ជាង​បន្តិច​ទើប​ធ្វើ​ឲ្យ​ចៀវៃ​កើត​ចិត្ត​ច្រណែន​ឈ្នានីស​នឹង​មិត្ត​រួម​ការងារ។ ពេល​ត្រូវ​គេ​ប្រទះ​ឃើញ​ដូច​នេះ ចៀវៃ​បាន​ត្រឹម​សើច​បន្លប់។ ក្រោយ​ពេល​ឃ្លីប​នេះ​ត្រូវ​បាន​គេ​គាស់​កកាយ​ឡើង​វិញ ប្រពន្ធ​របស់ Wallace Huo ត្រូវ​បាន​គេ​រិះគន់​ថា ពិត​ជា​សាហាវ​ខ្លាំង​ណាស់ ដើម្បី​បាន​ល្បី​ឈ្មោះ​ សុខ​ចិត្ត​ធ្វើ​អ្វី​គ្រប់​យ៉ាង៕

ចៀវៃ​ត្រូវ​គេ​សង្ស័យ​ថា​កំពុង​ពពោះ​កូន​ទី​២ ក្រោយ​ធ្វើ​បែប​នេះ​ជាប់​ពេល​ចេញ​មុខ​ជាមួយ​ស្វាមី

មិន​នឹក​ស្មាន​សោះ​ថា ត្រចៀកកាំ​ថត​ពី​ចំហៀង​ស្អាត​ដល់​ថ្នាក់​នេះ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel