ដំណោះស្រាយ ៥ យ៉ាង សម្រាប់​នារី​ៗ​ដែល​មាន​បញ្ហា​អាឡែស៊ី​បបូរមាត់

  • 2017-09-12 02:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាត់ គឺជា​​កន្លែង​ដ៏​សំខាន់​មួយ​ដែល​ផ្លាស់ប្ដូរ​សម្រស់​របស់​ស្រី​ៗ​ឲ្យ​កាន់តែ​ប្រសើរ ប៉ុន្តែ​បើ​មាន​បញ្ហា​​អាឡែស៊ី​បបូរមាត់​ជាមួយ​នឹង​ក្រែម​លាប​មាត់ ធ្វើឲ្យ​បាត់បង់​ភាព​ស្រស់​ស្អាត​ទៅ​តាម​នោះ​ដែរ​ហើយ។ ដូចនេះ កញ្ញា សូម​បង្ហាញ​ដំណោះស្រាយ​មួយ​ចំនួន ពេល​មាន​បញ្ហា​អាឡែស៊ី​ដោយ​មិន​អាច​លាប​អ្វី​បាន​ឡើយ៖

.កុំ​ប្រើ​ទឹកអប់ ឬ​របស់​ដែល​មាន​ប្រើ​ក្លិន​ក្រអូប​ឲ្យ​ប៉ះ​បបូរមាត់ ព្រោះ​ប្រភេទ​ទឹកអប់​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​នឹង​ចំណុច​នោះ​ខ្លាំង​ណាស់។

.នៅ​ពេល​មាន​អារម្មណ៍​ថា​បបូរមាត់​ដូចជា​ស្ងួត​ៗ និង​ក្រហាយ សូម​កុំ​យក​ដៃ​ទៅ​ប៉ះ​វា​ឲ្យ​សោះ ព្រោះ​ធ្វើឲ្យ​មេរោគ​កាន់តែ​រាលដាល​តាម​រយៈ​ដៃ។

.បន្ទាប់ពី​ដឹង​ថា​បបូរមាត់​មាន​សភាព​មិន​ប្រក្រតី សូម​ព្យាយាម​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ដោយសារ​តែ​ទឹក​នឹង​ជួយ​បង្កើន​សំណើម​ដល់​រាងកាយ និង​បបូរមាត់​ដែល​ស្ងួត​នោះ​ផង​ដែរ។

.ក្រោយ​ដឹង​ថា​អាឡែស៊ី​បបូរមាត់​កុំ​លាប​ក្រែម​ឲ្យ​សោះ គួរ​ប្រើ​Vaseline ដើម្បី​ជួយ​ផ្តល់​សំណើម​ដល់​បបូរមាត់​វិញ។

.អនាម័យ​មាត់​ធ្មេញ​ទាំង​អស់ ព្រោះ​ពេល​ខ្លះ​បញ្ហា​អាច​កើត​មកពី​ក្នុង​មាត់ ឬ​ធ្មេញ​ដែល​មាន​កាកសំណល់​កង្វក់​ជាប់​ទី​នោះ៕

ចុចអាន៖តិចនិក​​ជួយ​ឱ្យ​ស្បែក​នៅ​តែ​ក្មេងសម្រាប់​នារី​ធ្វើ​ការ​ការិយាល័យ

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម